មណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ម៉ែន ង៉ុយ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី និងឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា សមាជិកថ្នាក់កណ្ដាលក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសំណាក់លោក សាយ ម៉េងគីម ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត លោកស្រី លោកស្រី អនុប្រធានផែន ទាំង១១ របស់ក្រុមការងារយុវជនគណបក្សខេត្ត ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី។
ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ មានសារៈសំខាន់ណាស់សម្រាប់គ្រូបង្គោល និងក្រុមការងារយុវជនគណបក្ស ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួម និងឃ្លាំមើលការបោះឆ្នោតនាពេលខាងមុខ និងត្រូវចាត់ទុកជាការងារនេះមានអត្ថន័យធំធេង ចំពោះភាពជោគជ័យរបស់គណបក្សដែលតម្រូវឲ្យភ្នាក់ងារគណបក្សគ្រូបង្គោល និងក្រុមការងារយុវជន យល់ឲ្យបានស៊ីជម្រៅ និងអនុវត្តប្រកបទៅដោយការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់នៅគ្រប់កាលៈទេសៈ នៃដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ឯកឧត្តម បន្ថែមថា វគ្គបណ្តុះបណ្តាលនេះ ទី១. អំពីតួនាទីភារកិច្ចភ្នាក់ងារសង្កេតការណ៍បោះឆ្នោត ទី២. ភាគីពាក់ព័ន្ធ និងភារកិច្ចក្នុងការបោះឆ្នោត ទី៣. ការប្តឹងតវ៉ាឬប្តឹងជំទាស់គឺជាត្រីវិស័យដ៏សារៈសំខាន់ សម្រាប់ភ្នាក់ងារគណបក្សយកទៅអនុវត្តផ្ទាល់នៅការិយាល័យបោះឆ្នោត និងមន្រ្តីតំណាងគណបក្សនយោបាយនានា ដែលបានចុះបញ្ជីឈ្មោះបោះឆ្នោតនៅក្នុងមណ្ឌល៕