ភ្នំពេញ៖ទីតាំងក្លឹបកីឡាបាល់ទះនាគវ័ន្ត ស្ថិតនៅចំណុចខាងត្បូងវត្តនាគវ័ន្ត ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កំពុងតែបើកដំណើរការយ៉ាងរលូន ជារៀងរាល់ថ្ងៃ។ ដោយក្រុមអ្នកលេងកីឡាបាល់ទះ នៅក្នុងក្លឹបកីឡាបាល់ទះនាគវ័ន្តនេះ តែងតែចូលទៅលេងដូចសព្វមួយដង ដើម្បីអោយមានសុខភាពល្អបរិបូរណ៌។ ក្រុមអ្នកលេងបាល់ទះបានអោយដឹងថា?រយះពេលប្រហែលជាមួយសប្តាហ៌ចុងក្រោយនេះ មានក្រុមអ្នកញៀនល្បែងជល់មាន់ បាននាំគ្នាយកមាន់ទៅជល់នៅក្នុងទីតាំងក្លឹបកីឡាបាល់ទះនាគវ័ន្ត (មានន័យថា)ក្លឹបកីឡាបាល់ទះនាគវ័ន្ត បានបង្កប់ល្បែងស៊ីសងមាន់ជល់ ដើម្បីបំភ័ន្តភ្នែកមហាជនពិសេសអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌទួលគោក សង្ស័យដេកលង់លក់អស់ហើយ ។
លោកអធិការខណ្ឌនិងលោកចៅហ្វាយខណ្ឌទួលគោក គេហទំព័រយើងមិនអាចសូមការបកស្រាយបំភ្លឺបាននោះទេ?ដោយសារតែទូរស័ព្ទរបស់លោកសុខហេងអធិការខណ្ឌទួលគោក និងលោកជាពីសី ចៅហ្វាយខណ្ឌគោក មិនអាចទាក់ទងសូមការបំភ្លឺបាននោះទេ? ដោយសារតែទូរស័ព្ទរបស់គាត់មិនមានអ្នកទទួល។
ពាក់ព័ន្ធនិងករណីក្លឹបកីឡាបាល់ទះនាគវ័ន្ត បង្កប់លេងល្បែងជល់មាន់ មហាជនបានលើកឡើងថា?អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ សង្ស័យដេកលង់លក់អោយហើយ(ពោល)គឺសង្ស័យត្រូវថ្នាំសណ្តំពីម្ចាស់ក្លឹបកីឡាបាល់ទះនាគវ័ន្តនេះអស់ហើយមើលទៅ ទើបបានជាបណ្តែតបណ្តោយ អោយមានការលេងល្បែងជល់មាន់បានយ៉ាងរលូនបែបនេះ។
ក្រុមអ្នកលេងកីឡាបាល់ទះខាងលើនេះមានការព្រួយបារម្ភជាខ្លាំង ចំពោះការឆ្លងរីករាលដាលជំងឺកូវីដ១៩អូមីក្រុង ខណះពេលដែលក្រុមអ្នកញៀនល្បែងជល់មាន់ខាងលើនេះ បានផ្តុំក្បាលគ្នាពពាក់ពពូនចូលទៅលេង ដោយមិនអនុវត្តន៌តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល
៣កុំ៣ការពារនិង២ចូលរួម។
មហាជនបានសំណូមពរដល់លោកសថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឃួងស្រេង ចៅហ្វាយក្រុងភ្នំពេញ មេត្តាចាត់វិធានការចំពោះក្លឹបកីឡាបាល់ទះនាគវ័ន្ត ដែលបានបង្កប់លេងល្បែងមាន់ជល់ ដោយមិនញញើតនិងទោសទណ្ឌ ពិសេសមិនញញើតនិងការឆ្លងរីករាលដាលជំងឺកូវីដ១៩-អូមីក្រុង។ ដោយឡែកម្ចាស់ក្លឹបកីឡាបាល់ទះនាគ វ័ន្ត(០៧៧៨២៧៣៧៣)បានប្រាប់គេហទំព័រតាមទូរស័ព្ទថា ក្លឹបកីឡាបាល់ទះនាគវ័ន្ត ពិតជាមានការលេងជល់មាន់ពិតប្រាកដមែន។