Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក កៃ សុវិន ជាមន្ត្រីសាលាក្រុងបានលុងបែជា យកខ្លួនទៅកាង ឱ្យឧក្រិដ្ឋជនបំផ្លាញព្រៃឈើ និងដើរប្រមូលសេដ្ឋកិច្ច ជូនខេត្ត

ខេត្តរតនគីរី .ស្ងាត់ៗមានប្រភពបែកធ្លាយមកថា÷ មានឈ្មោះកៃ សុវិន ជាមន្ត្រីរាជការនៅក្នុងសាលាក្រុងបានលុង ជាអ្នកកាងបទល្មើសឲ្យការដឹកជញ្ជូនផលអនុផលព្រៃឈើ របស់មេឈ្មួញពីរនាក់ប្ដីប្រពន្ធ ដែលមានឈ្មោះប្តីឈ្មោះចាន់ ប្រពន្ធឈ្មោះចាន់ធី ដឹកចេញពីសមុទ្រ សេដា ទៅព្រំដែនយួន ប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យកងកម្លាំងនិងអាជ្ញាធរមូលដ្ឋានមានការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើដែលដឹកជាលក្ខណៈទ្រង់ទ្រាយធំ តែអស់លោកមន្ត្រីរាជការដូចជាបុគ្គលដូចជាឈ្មោះកៃ សុវិន ប្រមុខថ្នាក់ដឹកនាំខំដំឡើងប្រាក់ខែឱ្យបានច្រើនសម្រាប់ធ្វើការបម្រើជាតិ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ជារួម។

បែរជាយកខ្លួនទៅកាងបទល្មើសឲ្យឈ្មោះចាន់ ប្រពន្ធឈ្មោះចាន់ធី ហើយនិងដើរប្រមូលសេដ្ឋកិច្ចឲ្យអភិបាលខេត្តទៅវិញ ចំណុចនេះហើយដែលមន្ត្រីរាជការជាបុគ្គលបានធ្វើឱ្យ សម្បត្តិធនធានធម្មជាតិរលាយស្ទើរតែអស់ នៅក្នុងខេត្តរតនគិរី អ្វីដែលសំខាន់ ខ្លួនជាមន្ត្រីរាជការធ្វើការនៅក្នុងសាលាក្រុងបាន់លុង តើក្រសួងពាក់ព័ន្ធគិតដូចម្ដេចទៅវិញបើមន្ត្រីរាជការស៊ីប្រាក់ខែរបស់រដ្ឋបែរជាមកចូលរួមគំនិតដើរផ្លូវតែមួយបំផ្លាញធនធានធម្មជាតិជាមួយមេឧក្រិដ្ឋជនបំផ្លាញព្រៃឈើទៅវិញ ។

ប្រភពបានបញ្ជាក់បន្ថែមទៀតថាឡានដែលដឹកបទល្មើសព្រៃឈើ ចេញពីសមុទ្រ សេដា គឺជាឡានម៉ាកសាំយ៉ុង ពណ៍ ស ជាឡានរបស់ឈ្មោះចាន់ ប្រពន្ធឈ្មោះចាន់ធី ដែលឈ្មោះកៃ សុវិន កាងឲ្យធ្វើដំណើរយ៉ាងរលូនរហូតទៅដល់ច្រកព្រំដែនយួន អូរយ៉ាដាវ ។

មហាជនទូទៅនៅក្នុងខេត្តរតនគិរី សូមលើកដៃសំណូមពរទៅប្រមុខថ្នាក់ដឹកនាំដែលជាម្ចាស់ម្លប់សន្តិភាព របស់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាសូមគោរពសម្ដេច មេត្តាចាត់វិធានការទៅលើមន្ត្រីរាជការដែលស៊ីប្រាក់ខែរបស់រដ្ឋហើយបែជាទៅកាងបទល្មើសនិងដើរប្រមូលលុយពីបទល្មើសជារៀងរាល់ថ្ងៃ នៅក្នុងខេត្តរតនគិរីផងទាន៕

Filed in: ខេត្តរតនគីរី, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី