Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ផ្ទុះការរិះគន់ចំៗ! ទៅលើក្រុមសមត្ថកិច្ចគយចល័តក្រសួងរបស់លោកឈួនសោភាដែលបុកនិងកៀម៉ូតូបណ្ដាលឲ្យបុរសម្នាក់បាក់ជើងក្នុងការបង្ក្រាបម៉ូតូឡើងពីថៃ!

បន្ទាយមានជ័យ៖តាមប្រភពព័ត៌មានប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនបានឲ្យដឹងថាកាលពីថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០២១ នេះ មានអំពើសាហាវព្រៃផ្សៃមួយបានកើតឡើងនៅចំណុចអូរកំបុតភូមិបឹងតាស្រីឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ មានការផ្ទុះរឿងក្រុម គយចល័តក្រសួងក្រោមការគ្រប់គ្រង របស់លោក ឈួនសោភា បានជិះរថយន្តបុកនិងកៀរម៉ូតូបណ្ដាលឱ្យដួលអ្នកជិះបាក់ជើងខណៈដែលធ្វើការបង្ក្រាបម៉ូតូគេចពន្ធឡើងពីថៃ ។ នៅលើកំណាត់ផ្លូវជាតិលេខ ៥៨បង្កឡើងដោយក្រុមគយចល័តក្រសួងក្រោមការគ្រប់គ្រងរបស់លោកឈួនសោភាបានបើករថយន្តមួយគ្រឿងម៉ាក lexus 350ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AU 6806 បានបុកនឹងកៀម៉ូតូមួយគ្រឿងម៉ាកស្កូបពី ស៊េរីទំនើបពណ៌ ស ដែលបើកបរដោយបុរសម្នាក់ឈ្មោះ កេតរិទ្ធហៅឡុងចេញពីច្រករបៀង ហើយក្រោយពីបានឡើងលើផ្លូវជាតិភ្លាមនោះស្រាប់តែរថយន្តរបស់គយបានដេញចាប់ប្រផាប់ប្រភីងនិងកៀបុកទម្លាក់ប្រឡាយបណ្ដាលឱ្យបុរសដែលជានាក់បើកបានបាក់ជើងនិងរងរបួសហើយមានបំណងបើករត់គេចខ្លួន។

តែត្រូវបានប្រជាពលរដ្ឋនិងយោធានៅតាមព្រំដែនបានធ្វើការដេញតាមនិងឃាត់ជាប់រួចប្រគល់ទៅឱ្យនគរបាលការពារព្រំដែន៨០៧ដើម្បីរៀបចំបញ្ជូនជនសង្ស័យនិងរថយន្តទៅកាន់អធិការរដ្ឋាននគរបាលស្រុកថ្មពួកដើម្បីចាត់ការបន្ត។ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះគឺមិនបានមួយដង្ហើមចង្រិតផងគឺក្រុមនគរបាលការពារព្រំដែនបានដោះលេងរថយន្តនិងជនសង្ស័យទៅវិញ។ដែលធ្វើឲ្យប្រជាពលរដ្ឋនិងកងយោធាការពារព្រំដែនដែលបានខំប្រឹងប្រែងក្នុងការដេញចាប់នឹងប្រគល់ ទៅឲ្យសមត្ថកិច្ចនោះមានការខកចិត្តយ៉ាងខ្លាំង។

ក្នុងហេតុការណ៍នេះដែរក្រុមអ្នកសារព័ត៌មានយើងបានទំនាក់ទំនងទៅកាន់ជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែកមិត្តភាពជប៉ុនស្រុកមង្គលបូរីដើម្បីសុំការបំភ្លឺជុំវិញរឿងនេះដែរតែព្យាយាមចុចទូរសព្ទយ៉ាងណាក៏គ្មានអ្នកទទួល។តែប្រភពជិតស្និទ្ធជាមួយនឹងជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះកេតរិទ្ធហៅឡុង គឺថាជាឈ្មួញកណ្ដាលក្នុងការទិញម៉ូតូឡើងពីថៃយកទៅលក់ឲ្យក្រុមអាជីវករមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ។

បើតាមប្រជាពលរដ្ឋក៏ដូចជាមហាជនបានលើកឡើងថា៖ ពួកគាត់មិនយល់ទាស់ទេចំពោះការបង្ក្រាបបទល្មើសនៅតាមព្រំដែនជាពិសេសករណីម៉ូតូគេចពន្ធនិងរថយន្តចង្កូតស្ដាំគឺជាការប្រមូលថវិកាពន្ធចូលរដ្ឋតែការអនុវត្តរបស់ក្រុមគយចល័តក្រសួងក្រោមការគ្រប់គ្រង របស់ លោក ឈួន សោភា នេះគឺហួសហេតុ និងសាហាវព្រៃផ្សៃពេកហើយកន្លងមកមានប្រជាពលរដ្ឋក្រីក្រដែលជាអ្នកស៊ីឈ្នួលជិះម៉ូតូឱ្យគេដើម្បីបានកម្រៃតិចតួចចិញ្ចឹមជីវិតនោះក៏ត្រូវប្រឈមនឹងការគ្រោះថ្នាក់ផងដែរដោយសារតែក្រុមគយចល័តទាំងនេះតែងតែធ្វើសកម្មភាពប្រដេញនិងបុក ។ ពួកគាត់បន្តថាដោយយោងនៅលើសកម្មភាពអំពើព្រៃផ្សៃបែបនេះពួកគាត់បានដាក់ការសង្ស័យថាទំនងជាក្រុមគយចល័តនេះប្រើកម្មករឬចៃគយដែលជាមនុស្សញៀនថ្នាំផងក៏មិនដឹងបានជាធ្វើការបង្រ្កាបសាហាវបែបនេះ។

ក្រុមប្រជាពលរដ្ឋជាប់ព្រំដែនក៏បានលើកឡើងដែរថាគ្រាន់តែការបង្ក្រាបបទល្មើសមិនគួរដេញបុកនឹងកៀបណ្ដាលឲ្យមានរបួសស្នាមនោះទេ។

គួរតែបើកការស្រាវជ្រាវទៅលើអាជីវករមួយចំនួននៅក្រុងប៉ោយប៉ែតក៏ដូចជាខេត្តបន្ទាយមានជ័យពិសេសក្រុងសិរីសោភណ្ឌដែលជាអ្នកទទួលទិញម៉ូតូអត់ពន្ធឬឡើងពីថៃវិញប្រសើរជាងព្រោះតែថៅកែនោះហើយដែលជាឈ្មួញខិលខូចពិតប្រាកដចំណែកអ្នកស៊ីឈ្នួលជិះម៉ូតូឲ្យគេមួយគ្រឿងក្នុងតម្លៃមួយ១០០០បាត ៥០០បាតគ្រាន់តែជាកម្មករស៊ីឈ្នួលបានមួយរស់មួយរស់ប៉ុណ្ណោះដោយយកជីវិតទៅប្តូរនឹងគ្រោះថ្នាក់៕

Filed in: ខេត្តបន្ទាយមានជ៍យ, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានថ្មី