ខេត្តត្បូងឃ្មុំ ៖ ពិតជាមិនធម្មតាមែន កន្លែងសង្វៀនជល់មាន់កំពុងបើកលេងយ៉ាងគឃ្លើន ដែលស្ថិតនៅចំណុចភូមិឈើទាលជ្រុំ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងលាក់កំបាំងបំផុតពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន។
ប្រភពពីពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងឱ្យបានដឹងថាមានល្បែងស៊ីសងសង្វៀនបញ្ជប់មាន់និងអាប៉ោងដែលមានម្ចាស់ឈ្មោះលោកប្រុស កាលពីមុនធ្លាប់បើកលេងនៅភូមិស្រឡប់ម្ដងរួចមកហើយ ក៏ប៉ុន្តែនៅទីនោះធ្លាប់មានជម្លោះ ប្រកែកគ្នាជាមួយអ្នកសារព័ត៌មានហើយក៏បានផ្អាកមួយរយៈពេល គេបានឃើញឈ្មោះ លោកប្រុស និងឈ្មោះ ថុន បាននាំបក្ខពួកមកបើកលេងនៅភូមិឈើទាលជ្រុំ ឃុំអញ្ចើមវិញម្ដងហើយ ។
ទីតាំងសង្វៀនជល់មាន់នេះអាចបើកលេងបាន ប្រហែលជាមានខ្នងក្រាស់រឹងមាំខ្លាំងណាស់ បានអាចបើកលេងយ៉ាងសេរីបែបនេះ ហើយមិនមានការខ្លាចញញើតអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ។
កាលពីពេលថ្មីៗនេះមានភ្ញៀវចូលលេងជាច្រើន និងយុវវ័យជាច្រើនបានចូលមកលេង ដោយលោក ប្រុស ព្រមទាំងបក្សពួកបានអះអាងថាគ្មាននាក់ណាហ៊ានចាប់នោះទេ លោកបានចំណាយប្រាក់កាសជាច្រើនបង់ឲ្យថ្នាក់លើ ដើម្បីបើកការលេងល្បែងទាំងនេះជារៀងរាល់ថ្ងៃបាន សូមបងប្អូនជាភ្ញៀវកុំខ្លាចឱ្យសោះ ។
ប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម ជាម ច័ន្ទ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការខេត្តត្បូងឃ្មុំ សូមមេត្តាចាត់វិធានការណ៍ជាបន្ទាន់ចំពោះទីតាំងសង្វៀនជល់មាន់នឹងអាប៉ោងខាងលើនេះផង សូមកុំបណ្តែតបណ្តោយជាបន្តទៀតអី ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុច៕