ខេត្ដកំពង់ធំ៖ ប្រភពបានរាយការណ៍មកថាលោក ចាប សារ៉ន កំពុងតែមានឈ្មោះបោះ សម្លេងយ៉ាងខ្លាំងនៅខេត្ដកំពង់ធំខាងគៀងគរប្រជាពលរដ្ឋចូលទៅកាប់ឈើនៅព្រៃឡង់ត្រង់ចំណុចអូស្ពង់និងអូអាចម៍ដែក ដែលស្ថិតនៅព្រំប្រទល់មុំបីខេត្ត គឺខេត្តស្ទឹង ត្រែង,ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។
ប្រភពបានឲ្យដឹងលោក ចាប សារ៉ន បានដាក់កម្លាំងឲ្យចូលទៅអាជ្រៀកឈើគ្រប់ប្រភេទនៅក្នុងព្រៃឡង់យ៉ាងគគ្រឹកគគ្រេង ហើយការដឹងជញ្ជូនឈើនេះគឺជ្រកក្រោម ក្រុមហ៑ុនធំមួយ ស្ថិនៅក្នុងខេត្ដកំពង់ធំដើម្បីយកទៅលក់និងចែកចាយតាមបណ្ដាខេត្ដនានាយ៉ាងរំភើយ។
ប្រភពពីមន្ដ្រីតូចតាចនៅក្នុងខេត្ដកំពង់ធំបានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាក្នុងមួយថ្ងៃៗលោក ចាប សារ៉ន កាប់ឈើនិងដឹកជញ្ជូនមិនក្រោមពី២០ទៅ៣០គោយន្តកន្ត្រៃនោះទេហើយមិនមានមន្ដ្រីណាហ៑ានប៉ះពាល់នោះទេពោលគឺដឹកជញ្ជូនបានដោយរលួនមិនទាក់ក្រសែភ្នែកមន្ដ្រីណាម្នាក់នោះទេ។
ប្រភពពីក្រុមអ្នកអាជ្រៀកឈើនិងម្ចាស់គោយន្តកន្រ្តៃ នៅក្នុងព្រៃឡង់បានអ្នកសារព័ត៌មានថា ពូកគាត់អាជ្រៀកឈើនឹងដឹកជញ្ជូនឈើនេះគឺឲ្យលោក ចាប សារ៉ន។
មហាជនមានងឿងឆ្ងល់ថាតើលោក ចាប សារ៉ន ជាអ្នកណា? ទើបបានជាអាជ្ញាធរ និង សម្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប ។
ប្រភពតាមទៀមកាហ្វេបានខ្សឹបគ្នាថា សង្ស័យលោក ចាប សារ៉ន ត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ហើយមើលទៅបានជាមិនមានចំណាត់ការ ទើបបណ្ដោយឲ្យលោក ចាប សារ៉ន ចូលកាប់បំផ្លាញ់ឈើព្រៃឡង់បានយ៉ាងរលួនបែបនេះទៅវិញ។
ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសាមីភាគី និងអាជ្ញាធរពាក់ព័ន្ធណាមួយបានឡើយ។
អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺឬពន្យល់ពីអាជ្ញាធរពាក់ព័ន្ធណាមួយរៀងរាល់ម៉ោងធ្វើការដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ៕