សង្វៀនជល់មាន់ មានបង្កប់ល្បែងអាប៉ោងដ៏ធំមួយកន្លែង ស្ថិតនៅក្នុង ភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តា ល ខេត្តព្រៃវែង ម្ចាស់សង្វៀនជល់មាន់មានងារ ជាឧកញ៉ាល្បីម្នាក់ រកស៊ីខាងបើកល្បែងស៊ីសង នៅក្នុងបរិវេណភូមិគ្រឹះ មួយទល់មុខវត្តស្វាយសាក់ ឃុំពោធ៍ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានបើកលេងភ្នាល់សុីសង ហ៊ោរកញ្ជ្រៀវ មិនរំខានដល់សមត្តកិច្ច ណាម្នាក់ឡើយ និងបង្កការភ័ យខ្លាច ដល់ពលរដ្ឋ ដោយពួកគាត់គិតថាបើទីតាំងណា មានបើកលេងល្បែងស៊ីស ង ទីតាំងនោះនឹងអាចកើត មានអំពើចោរកម្មផ្សេងៗជាក់ជាមិនខានពិសេសគឺអំពើហិង្សាក្នុងគ្រួសារ។
បើយោងតាមប្រភព អ្នកចូលទៅលេងល្បែងជល់មាន់ក្នុងទីតាំងខាងលើ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា សង្វៀនជល់មាន់ របស់ លោកឧកញ៉ា ល្បីឈ្មោះម្នាក់នេះ បានផ្អាកលេងភ្នាល់មួយរយៈ ពេ លហើយ អីឡូវនេះបែកធ្លាយ ព័ត៌មានថាបើកលេងវិញហើយ ដោយសាតែលោកឧកញ៉ា រតការចាប់ ថ្នាក់មូលដ្ឋាន រហូត ដល់ថ្នាក់ដឹកនាំខេត្ត ។
ប្រជាពលរដ្ឋរិះគន់ថា បើអភិបាលខេត្តព្រៃវែង លោក ជា សុមេធី និង លោក ព្រំ សន្ធរ ស្នងការនគរបាលខេត្ត បើគ្មានការពាក់ព័ន្ធនឹងផលប្រយោជន៍ លើសង្វៀនជល់មាន់ ខុសច្បាប់នេះទេ គួរតែបំពេញតួនាទីក្នុងនាមថ្នាក់ដឹកនាំខេត្ត ដែលរាជ រដ្ឋាភិបាល ផ្តល់សេចក្តីទុកចិត្ត ដើម្បីបម្រើពលរដ្ឋពិតៗ ហ៊ានចេញមុខចាត់វិធានការជាក់លាក់ ប្រកបដោយប្រសិទ្ធភាព ឬមួ យ បានទទួលលាភសក្ការៈ ពីបនល្បែងហើយ បានជាមិនហាន បញ្ជាអោយកូនចៅចមកបង្ក្រាប ។