Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ល្បែងឡូតូ និង​ល្បែង​ជល់មាន់​អនឡាញ (Online) កំពុង​រីក​ដូច​ផ្សិតក្នុងស្រុកសំរោង តើជាឆ្នាំងបាយប្រចាំខែរបស់លោកអធិការស្រុកសំរោងឬទេ?

ខេត្តតាកែវ ÷ ល្បែងឡូតូ និង​ល្បែង​ជលមាន់​អនឡាញ (Online) កំពុង​រីក​ដូច​ផ្សិតក្នុងស្រុកសំរោង ខេត្តតាកែវ តើជាឆ្នាំងបាយប្រចាំរបស់លោក អធិការស្រុកសំរោងឬទ?
បនល្បែងឡូតូនិងល្បែងជល់មាន់onlineកំពុងរីកដូចផ្សិត ពាសពេញស្រុកសំរោងខេត្តតាកែវ អាជ្ញាធរនិងកងកម្លាំងសមត្ថកិច្ចនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំរោង  ព្រមទាំងបណ្តាប៉ុស្តិ៍រដ្ឋបាល មិនបង្ក្រាបសោះ ដោយសារមេបនល្បែងខ្លះយកច្បាប់ដែលមានចរិតបំផ្លាញប្រជាជនមកប្រើ និងសង្ស័យនគរបាលស្រុក និងអស់លោកមេប៉ុស្តិ៍យកធ្វើជាឆ្នាំងបាយ សម្លរសោយសុខតែម្តង?។
ប្រភពពីពលរដ្ឋ ដែលកំពុងដេកព្រួយនូវសកម្មភាពចោរកម្មនិងអំពើហឹង្សាកំពុងកើតក្នុងភូមិពេញបន្ទុកនៅក្នុងស្រុកសំរោងបានអោយដឹងថា៖ នៅក្នុងស្រុកសំរោង ខេត្តតាកែវ ដែលគ្រប់គ្រងដោយលោកអធិការស្រុកឈ្មោះ ភី ឆុន កើតមានបនល្បែងរាប់សឹបទីតាំង គ្រប់ច្រកល្ហកតាំងពីទីរួមស្រុក រហូតដល់ឃុំ ដែលមានដូចជានៅចំណុច÷
១ -ភូមិ តាយឹង ឃុំជំរះពេន ម្ចាស់ផ្ទះឈ្មោះ ស៊្រុន។
២- ភូមិ តាពោនខាងលិច ឃុំ សំរោង ម្ចាស់ផ្ទះឈ្មោះ តុល
៣ – ភូមិ ស្វាយ ឃុំសំរោង ម្ចាស់ផ្ទះឈ្មោះ ហួ។
៤- ភូមិ ស្រែតាសុខ ឃុំជំរះពេន ម្ចាស់ផ្ទះឈ្មោះ ម៉ុង។
៥- ភូមិ ត្រពាំងខ្នារ ឃុំ ជំរះពេន ។
៦- ភូមិ ទួលចារ ឃុំសំរោង ម្ចាស់ផ្ទះឈ្មោះ តាលៀង។
៧- ភូមិ ក្រាំងរអូត ឃុំសំរោង ម្ចាស់ផ្ទះឈ្មោះ តាលៀង។
៨- ភូមិ កាយបាំង ឃុំសិង្ហ ម្ចាស់ផ្ទះឈ្មោះ ទុំ។
៩- ភូមិសំបួរ ឃុំទ្រា ម្ចាស់ផ្ទះឈ្មោះ ជឿន។
១០- ភូមិ ពន្លឺ ឃុំជំរះពេន ម្ចាស់ផ្ទះឈ្មោះ អ៊ូខុង។
ពលរដ្ឋបន្តថាច្បាប់ហាក់កើតបញ្ច្រាសជើង ព្រោះថាច្បាប់បានអនុញ្ញាតិបើកបនល្បែងសុីសងតាមonline តែផលដែលទទួលបានធំធេង គឺអសន្តិសុខសង្គមយ៉ាងអាក្រក់បានធ្វើអោយពលរដ្ឋស្លូតត្រងកំពុងរស់នៅដោយរងារ ប្រឈមនឹងភាពភ័យតក់ស្លុតនៃអំពើចោរកម្ម ឆក់និងប្លន់នឹងអំពើហឹង្សាក្នុងគ្រួសារ ក្នុងភូមិពួកគាត់ និងព្រួយពីសុវត្ថិភាពកូនៗដែលចេញទៅសិក្សា បែរជាយកលុយទៅចូលលេងតែល្បែងទាំងនោះទៅវិញ។ ឥឡូវនេះនៅតាមភូមិ ឃុំ ក្នុងស្រុកសំរោងមានបនល្បែងរីកដូចផ្សិត បន្ទាប់ពីគ្រឿងញៀនបានវាយសម្រុកដល់ភូមិពួកគាត់និងញាំញីសហគមរបស់ពួកគាត់ នៅមិនទាន់ដោះស្រាយបង្ក្រាបបានផងនោះ។
កន្លងមកមានមន្ត្រីរដ្ឋាភិបាល​អះអាង​ថា «ការអនុញ្ញាត​ ឱ្យ​បើក​អាជីវកម្ម​បន​ល្បែង​ទាំង​នេះ​ ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ ក្នុង​គោល​បំណង​ដើម្បី​ប្រមូល​លុយ​ចូល​ជាតិ»។ ក៏ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយខ្លះវិញ យល់ឃើញ​ថា​«អាជីវកម្ម​បន​ល្បែង​ទាំង​នោះ បានបំផ្លាញជាតិ បង្កើត​បញ្ហា​ជាច្រើន​នៅ​ក្នុង​សង្គមជាតិ»។ ដោយឡែកចាស់ទុំខ្មែរវិញប្រដៅថា«ទាក់មាន់ ទាក់ទទា ជល់ភ្នាល់គ្នា បរបាញ់សត្វ អន្ទាក់ដាក់បង្កាត់ ល្បែងទាំងនោះគ្មានកំណើត ធម្មតាប៉ោនិងបៀរ មិនដែលអ្នកណានឹងកើត មិនដែលមានកំណើត មានតែលិចលង់ខ្លួនទេ»។ ទស្សនៈនិងពាក្យប្រៀបប្រដៅទាំងនោះ បើយកមកឆ្លុះបញ្ចាំងនូវ សម្តីរបស់មន្ត្រីរដ្ឋាភិបាលដែលអះអាងថាការ«បើកល្បែងដើម្បីគៀងគរប្រមូលចំណូលជូនជាតិ»នោះឆ្លុះអោយឃើញថាសំដីបែបនោះហាក់ដូចជានិយាយដោយពុលក្តួចហើយ គឺហាក់មិនយកចិត្តទុកដាក់ពីសុវត្ថិភាពពលរដ្ឋខ្លួនទេបែរជាស្រេកឃ្លានលុយពេកទៅវិញ។
ពលរដ្ឋបន្តថា៖ការអនុញ្ញាត​ឲ្យ​បើក​អាជីវកម្ម​បនល្បែង​នៅ​ទូទាំង​ប្រទេស​នេះ ផ្ដល់​ផលជាក់ស្តែងឥឡូវនេះ គឹនាំអោយកើតនូវអំពើចោរលួច ចោរឆក់ ចោរប្លន់។ ជាក់ស្តែងកំពុងកើតមានយ៉ាងគួរអោយភ័យខ្លាចបំផុត។ សកម្មភាពចោរប្លន់ នឹងអំពើហឹង្សាផ្សេងៗ កំពុងពុះកញ្ឋ្រោល មិនថាតែនៅក្នុងស្រុកសំរោងខេត្តតាកែវ នោះទេ គឺកំពុងបង្កបញ្ហាដល់សង្គមជាតិទាំងមូលតែម្តង ដោយសារតែបង្កើតបនល្បែងonline ជល់មាន់ ឡូតូជាច្រើនប្រភេទពេញភូមិតាមជនបទ។
ពលរដ្ឋបានដឹងថាអគ្គស្នងការនគរបាលជាតិទើបនឹងបង្កើតគណកម្មមួយដើម្បីបង្ក្រាបល្បែងអនឡានទាំងនោះ តើគណកម្មការនោះនឹងមានសកម្មភាពមែនឬគ្រាន់តែបង្កើតយកល្អមើល?តើលោក ភី ឆុន អធិការស្រុកសំរោង អាចបង្ក្រាបល្បែងឡូតូនិងជល់មាន់តាមonlineកំពុងកើតផុសផុលពាសពេញស្រុកសំរោង ជាល្បែងស្របច្បាប់ដែលបំផ្លាញសហគមន៍សង្គមឬទេ?។ លោក ភី ឆុន អធិការស្រុកបង្ក្រាបបនល្បែង ឡូតូ មាន់ជល តាមonlineគ្រប់ប្រភេទក្នុងស្រកសំរោងតាមរៀបណា? ដោយខ្លួនឯងឬលាក់ទុកសិន ឬចាំអោយគណកម្មការបង្រាបរបស់អគ្គស្នងការនគរបាលជាតិចុះបង្ក្រាប ? នៅចំពោះមុខដែលអគ្គស្នងការនគរបាលជាតិទើបនឹងបង្កើតគណកម្មការចុះបង្ក្រាបយ៉ាងតក់ក្រហល់នេះ។
ចម្ងល់នេះមិនអាចសុំលោក ភី ឆុន អធិការស្រុកសំរោងបកស្រាយបានទេដោយលោកមិនលើកទូរសព្ទ័ពីម្សិលមិញ៕

Filed in: តាកែវ, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី