ប្រភពបន្តថា៖ឈ្មោះ ឌី និងឈ្មោះ ហ៊ត បានសំអាងថា ខ្លួនមានខ្នងបង្អែករឹងមាំចាប់ផ្តើមបើកល្បែងបញ្ជល់មាន់ យ៉ាងគគ្រឹកគគ្រេងពពាក់ពពូនរាល់ថ្ងៃ។អាជ្ញាធរខេត្តឃុំនិងស្រុកសម្តែងឥរិយាបទដូចឥរិយាបទឆ្មាកំសាកមិនចាប់កណ្តុរ?សង្ស័យអស់លោកខ្លះរក្សាទុកជាឆ្នាំងបាយ?ធ្វើជាខ្នងបង្អែកអោយមេបនល្បែង ទើបមិនចាត់វិធានការទប់ស្កាត់ល្បែងស៊ីសងដែលបុគ្គលឈ្មោះឌី និងបុគ្គលឈ្មោះ ហ៊ត ទុកអោយបើកលេងតាមចិត្ត។
ប្រភពបន្តថា៖ ហេតុនេះហើយទើបប្រជាពលរដ្ឋកំពុងព្រួយបារម្ភពីសុវត្ថិភាពនៃការកើតឡើងនូវចោរកម្ម ឧក្រឹដ្ឋកម្ម ដែលសព្វថ្ងៃកើតមានកាន់តែញឹកញាប់ស្ទើគ្រប់ភូមិក្បែរនោះ។ពលរដ្ឋដេក ដើរនាំគ្នាព្រួយ រឿងអសន្តិសុខសង្គម តែមន្ត្រីធ្វើព្រងើយ?។
ប្រភពបន្ថែមថា៖ប្រភពល្បែងបញ្ជល់មាន់ បានបើកលេងទ្រង់ទ្រាយធំ ដែលមានឈ្មោះ ឌី និងឈ្មោះ ហ៊ត ជាមេល្បែង។មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ អធិការស្រុកកំពង់ត្រាចក្នុងខេត្តកំពត ហាក់មិនហ៊ានចាត់វិធានការនោះទេ អសចជាឆ្នាំងបាយ?។
ប្រភពដោយឡែកពីអ្នកចូលទៅបញ្ជល់មាន់ទីនោះថា ឈ្មោះឌី និងឈ្មោះ ហ៊ត មានខ្នងបង្អែករឹងមាំណាស់ ទើបអាចបើកទីតាំង លេងល្បែងផ្ទុយពីច្បាប់ នៅក្នុងភូមិកោះឈ្វាំងឃុំស្វាយទងខាងត្បូងស្រុកកំពងត្រាច យ៉ាងរំភើយដូច្នេះ ។
អភិបាលខេត្តកំពត លោកស្នងការនគរបាលខេត្តកំពត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលង អភិបាលស្រុកកំពង់ត្រាច និងលោក អធិការស្រុកកំពង់ត្រាច ដែលកំពុងបំពានគោល ការណ៍ភូមិ ឃុំមានសុវត្ថិភាពយ៉ាងគគ្លនឡើយ៕