ទោះបី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់វិធានការបើកសាលារៀន Ktv មង្គលការ និងកម្មវិធី ផ្សេងៗ អោយជួបជុំគ្នា ក៏ដោយតែកុំភ្លេចវិធានការទប់ស្កាត់ ជំងឺកូវីដ១៩ និងជំងឺសាយភាយថ្មីនឹងបីកុំនឹងបីការពារ បែរជាក្រុមអ្នកញៀនល្បែង ផ្គើននិងអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ទៅវិញ ឬ មួយម្ចាស់សង្វៀនជល់មាន់ បានសែនព្រេន ទៅសមត្ថកិច្ចពាក់ពន្ធ័ ក្នុងមូលដ្ឋានទេដឹង ទើបបណ្តែតបណ្តោយ អោយលេងយ៉ាងសុខស្រួល ។
គួររំលឹកថា សជណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តី គឺអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្ត(កាស៊ីណូ) រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ!? ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងខុសច្បាប់នៅក្នុង(កាស៊ីណូ)ជាដាច់ខាត។
ពាក់ព័ន្ធករណីនៅក្នុង កាស៊ីណូមានស្លាកយីហោ ( សណ្ឋាគារ កាសុីណូបុស មន )កំពុងប្រព្រឹត្តបើកបទល្មើសល្បែងស៊ីសងជល់មាន់និងអាប៉ោង ថែមទាំងល្បែង ខុសច្បាប់គ្រប់ប្រភេទផ្សេងៗទៀតឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងពពាក់ពពូននៅក្នុង(កាសុីណូ) ខាងលើនេះតែម្តង។
ប្រជាពលរដ្ឋសង្កេតឃើញសភាពបែបនេះនាំគ្នាសូមណូមពរទៅដល់ ឯកឧត្តម ម៉ែនវិបុលអភិបាល នៃគណៈអភិបាល ជាពិសេស លោកឧត្តមសេនីយ៍ទោ កឹងឃននិងឧត្តមសេនីយ៍ត្រី សែ វុទ្ធី ដែលជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង គួរតែប្រើកណ្ដាប់ដៃដែកមានវិធានការចាត់កម្លាំងក្រោមឱវាទដើម្បីចុះទៅធ្វើការបង្ក្រាបទីតាំងលួចលាក់លេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មួយកន្លែងនៅក្នុង(កាសុីណូ)ស្ថិតនៅភូមិខាងលើនេះផងទាន៕