Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ផ្ទុះរឿងអាស្រូវពុករលួយ របស់លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ និងលោក គង់ ប៊ុនលឿតប្រធានជញ្ជីងកូនដំរីជាបន្តបន្ទាប់

បន្ទាយមានជ័យ  ៖មន្ត្រីបំរើការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ មួយរូបបានឲ្យដឹងថា ប្រធាន មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ លោក សុខ ចាន់ថា ដែលមកជំនួសតំណែងលោក គឹម សុវណ្ណ កំពុងតែពុករលួយ ប្រមូលលុយ តាមរបៀបពុករលួយយ៉ាងរលូន តាមគំរូលោកគឹម សុវណ្ណដដែល ហើយកាន់តែពុករលួយជាលោកគឹម សុវណកណជាប្រធានមន្ទីរចាស់ទៅទៀត។

ប្រភពដដែលបន្តថា៖រឿងរ៉ាវទាំងនោះមានជាអាទិ៍ ដូចជា ការស្ថាបនាផ្លូវ ជួសជុលផ្លូវ ផ្លូវចាក់ស្តើងស៊ីក្រាស់ ជាគំរូដែលលោក គឹម សុវណ្ណ បន្សល់ទុកជាអនុស្សាវរីយ៍ បានរក្សាទុកយកមកអនុវត្ត ក្នុងការប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់គ្រាន់តែពីគម្រោងទាំងឡាយដែលបានលើកសំណើរបានថ្នាក់លើទម្លាក់អោយមន្ទីរអនុវត្តន៍ រាល់គ្រប់គម្រោងក្លាយជាសាច់បីជាន់ សាច់ជាប់ខ្លាញ់ គ្រឿងក្លែម សុីចុកបុកទំពារល្អឥតខ្ចោះ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូនទំនងជាមិនទាន់ជ្រាបអំពីសកម្មភាពពុករលួយ នូវទង្វើមិនប្រក្រតីរបស់លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ នោះទេ ហើយថាលោករដ្ឋមន្ត្រី ហាក់ ជឿជាក់លើលោក សុខ ចាន់ថា មិនទាន់សេុីបអង្កេតនៅឡើយ ទាល់តែផ្ទុះរឿងស្អុយង៉ោងពាក់ពន្ធ័ដល់រូបលោកដែរ ទើបភ្ញាក់ខ្លួន។

ប្រភពដដែលបន្តថា៖រឿងអាស្រូវដោយឡែកមួយទៀត បណ្តាក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា លោកប្រធានមន្ទីរ សុខ ចាន់ថា និងលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តកូនដំរី នៅតែនាំគ្នាយកជញ្ជីងថ្លឹងរថយន្តទៅ ជាជញ្ជីងថ្លឹងលុយ យ៉ាងពេញបន្ទុក ដដែល បើទោះបីខាងក្រសួងប្រឹងដាក់ភ្នែក(ដាក់កាមេរ៉ា) ដាក់ជញ្ជីងបង្កប់ តាមដានឃ្លាំមើលបែបណាក៍នៅតែមានស្ថាន ភាពដូចដាក់(ព្រួលញឹកលេចត្រីធំ)ដដែល។

ជាក់ស្តែងរៀងរាល់ថ្ងៃ ទោះបីឈ្មួញនិងអាជីវករដឹកជញ្ជូន ទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការសារាចរមាត់ របស់ក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី មិនអាចតវ៉ា​បានទេ។ លោក សេង ឈួន ដែលជាមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ក៏សង្ស័យពាក់ពន្ធ័នឹងរឿងអាស្រូវពុករលួយរបស់លោក សុខ ចាន់ថា ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ និង លោកគង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តកូនដំរី ដែរ ដោយសារតែ រូបភាពពុករលួយដដែលៗនេះត្រូវបានលាតត្រដាងបន្តបន្ទាប់រួចមកហើយ ក៏គេឃើញលោកសេង ឈួនធ្វើព្រងើយ?។

ប្រភពបន្តថា លោកសុខ ចាន់ថាប្រធានមន្ទីរ បើកភ្លើងខៀវអោយលោកគង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ទើបលោកគងប៊ុនលឿតហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ម៉យាងទៀត គឺដោយសារតែមាន ការបើកដៃពីសំណាក់លោក សេង ឈួន ជាខ្នងបង្អែករឹងមាំដែរទើបលោក សុក ចាន់ថា​ ដែលជាចៅហ្វាយនាយលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ហ៊ានប្រែក្លាយជញ្ជីងថ្លឹង រថយន្តទៅជាជញ្ជីងថ្លឹងលុយ គៃបន្លំស៊ីភ្នែកជញ្ជីងតាមអំពើចិត្តបាន។

ជុំវិញបញ្ហាពុករលួយរបស់លោក សុខ ចាន់ថា ផ្ទាល់ ស្តីពីភាពមិនប្រក្រតីក្នុងការស្ថាបនាផ្លូវចាក់ស្តើងសុីក្រាសជាច្រនផ្លូវ និងជុំវិញការគប់គឹតប្រែក្លាយជញ្ជីងថ្លឹងឡានកូនដំរីជាជញ្ជីងថ្លឹងលុយនេះ លោក ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស​ ត្រូវបានខកខានការសុំបកស្រាយពីកាសែតយើងដោយសារទូរសព្ទ័លោកទាំងពីរជាប់រវល់។

បន្ទាប់មកសុំយើងព្យាយាមសុំការបំភ្លឺពីលោកសុខ ចាន់ថា ផងដែរ ប៉ុន្តែដោយសារគ្មានលេខទំនាក់ទំនង ទើបខកខាន។ តែទោះយ៉ាងណាយើងនូវតែស្វាគមន៍ដើម្បីបកស្រាយពីគមរប់មជ្ឈដ្ឋានគ្រប់ពេលវេលា៕

 

Filed in: ខេត្តបន្ទាយមានជ៍យ, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី