Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ហង្ស វណ្ណ មេគយបន្ទាយចក្រី តម្រូវឲ្យឡាន​ដឹកស្រូវ​បង់ប្រាក់ ក្នុងមួយឡាន ១ម៉ឺនរៀល ជាដាច់ខាត នាំឲ្យមានការរិះគន់ និងសំណូមពរឲ្យថ្នាក់លើជួយផង…

ព្រៃវែង៖ ក្រុមអ្នករកស៊ីទិញស្រូវ ដឹកយកទៅលក់នៅប្រទេស វៀតណាម តាមច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ផ្ទុះការរិះគន់ និង គ្រោងនាំគ្នាតវ៉ា ផងដែរ ចំពោះ លោក ហង្ស វណ្ណ មេគយច្រកព្រំដែនបន្ទាយចក្រី ដែលទើបឡើងតំណែងថ្មី ដោយតម្រូវអោយពួកគេបង់ប្រាក់ក្នុងមួយឡាន១ម៉ឺនរៀល ក្នុងមួយថ្ងៃៗមានរាប់រយឡាន ចូលក្នុងហោប៉ាវផ្ទាល់ខ្លួន ។

ប្រភពព័ត៌មានពីឈ្មួញទិញលក់ស្រូវ បានអោយដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ថ្មីៗនេះ ខាងមន្ត្រីស្នាក់ការរដ្ឋាករគយបន្ទាយចក្រី បានតម្រូវឲ្យឡានដឹកស្រូវទាំងអស់ត្រូវបង់លុយ ក្នុងមួយឡាន១ម៉ឺនរៀល ជាដាច់ខាត បើមិនព្រមឲ្យទេ គឺត្រូវឃាត់ឡានមិនអនុញ្ញាតឲ្យឆ្លងទៅលក់ ឡើយ។

អ្នករកស៊ីទាំងនេះ បន្តថា ចាប់តាំងផ្ទុះកូវីដ-១៩ មក ខាងវៀតណាម មិនអនុញ្ញាតឲ្យឈ្មួញទិញលក់ស្រូវជនជាតិវៀតណាម ឆ្លងមកទិញស្រូវនៅដីកម្ពុជានោះទេ ដោយតម្រូវឲ្យឡានដឹកស្រូវទាំងអស់ បើកឡើងឆ្លងស្ពាន ទៅទម្លាក់លក់ស្រូវនៅខាងដីវៀតណាម ដែលធ្វើឲ្យការដឹកស្រូវទៅលក់មានការយឺតយ៉ាវជាខ្លាំង ថែមទាំងត្រូវចំណាយលុយកាន់តែច្រើន ដើម្បីបង់អោយមន្ត្រីព្រំដែន ដែលពីមុនមកបង់ត្រឹមតែ ២,៥០០០រៀល ជាតម្លៃទទួលយកបាន គឺ ចាប់ពីចំណតបេន រហូតឡើងឆ្លងស្ពានទៅវៀតណាម ពោលគឺ ខាងមន្ត្រីសណ្តាប់ធ្នាប់ បានរៀបចំសម្រួលចរាចរ តាមលំដាប់លំដោយ ធ្វើឲ្យការលក់ងាយស្រួល និង លឿនជាងមុន។ ប៉ុន្តែស្រាប់តែ ឥឡូវនេះ ខាងមន្ត្រីគយច្រកព្រំដែន បានចេញមុខមកទារលុយពីពួកគាត់បន្ថែម ១ម៉ឺនរៀល ទៀត ទាំងដែលខាងគយមិនបានធ្វើអ្វីសោះ ពោលគឺប្រើអំណាច អង្គុយចាំយកលុយស្រស់ៗតែម្តង ។

ពាក់ព័ន្ធនឹងករណីខាងលើ​នេះ បងប្អូនប្រជាពលរដ្ឋសូមសំ​ណូមពរដល់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​​ និងលោក​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួ​យ​​ គួរ​ពិនិត្យឡើងវិញជាបន្ទាន់ចំពោះភា​ពមិនប្រក្រតី​របស់លោកប្រធានការិយាល័យគយ និងរដ្ឋាករ​ ប្រចាំច្រកអន្តរជាតិចក្រីនេះផងទាន ។

ទោះបីយ៉ាងណាពុំទាន់អាចសុំការបញ្ជាក់ពីលោកហង្ស វណ្ណ មេគយច្រកព្រំដែនបន្ទាយចក្រី បានទេ ដោយសារគ្មានលេខទូរស័ព្ទដើម្បីទំនាក់ទំនង ។
ទន្ទឹមនេះ ក្រុមរកស៊ីទាំងនេះ សង្ឃឹមថា ថ្នាក់លើជួយពិនិត្យ និង មានវិធានការចំពោះ លោកហង្ស វណ្ណ មេគយច្រកព្រំដែនបន្ទាយចក្រី ដែលទើបឡើងតំណែងថ្មីនេះ ផង ៕

Filed in: ខេត្តព្រៃវែង, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី