Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ទីតាំងសង្វៀនជល់មាន់និងអាប៉ោង ដុះស្លែរដ៏ធំមួយកន្លែងនៅចំណុចអូរតូច ស្ថិតក្នុងភូមិសាស្ត្រភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរដ៏ធំ នៅតែបន្តបើកដំណើរការ សមត្ថកិច្ចមិនបង្ក្រាបនៅកំពត

ខេត្តកំពត៖ ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំ និងប្រមូលផ្ដុំគ្នាយ៉ាងគគ្រឹកគគ្រេង ថែមទាំងហ៊ោរកញ្ជ្រៀវគឹកកងរំពង ពេញមូលដ្ឋានក្រុងកំពត បែរជាសមត្ថកិច្ចសម្ងំស្ងៀម ហាក់ដូចជាមានអ្វីលាក់បាំងខ្លាំងមែនទែន។

ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ដុះស្លែរដ៏ធំមួយកន្លែងនៅចំណុចអូរតូច ស្ថិតក្នុងភូមិសាស្ត្រភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត នៅតែបន្តបើកលេងយ៉ាង អាណាធិបតេយ្យ ខណៈសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបែរជាមិនបង្ក្រាប។

ពាក់ព័ន្ធទៅនឹងករណីបទល្មើសល្បែងស៊ីសងខុសច្បាប់នេះ មហាជនជាច្រើនបានលើកឡើងចំៗថា «មិនមែនអាជ្ញាធរពាក់ព័ន្ធមូលដ្ឋានមិនដឹងនោះទេ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងនោះទំនងជាត្រូវអំពើមន្តខ្មៅ របស់មេបនល្បែងខាងលើហើយ ទើបមិនហ៊ានបង្ក្រាប»។

ទាក់ទិនទៅនឹងករណីនេះ ពលរដ្ឋបានលើកឡើងនិងរិះគន់ដល់លោក ហោ វណ្ណា អធិការក្រុងកំពត មិនគួរសម្ងំស្ងៀមដូចមិនដឹងរឿងអ្វីនោះទេ ព្រោះក្នុងនាមជាសមត្ថកិច្ចគួរតែបង្ក្រាបទប់ស្កាត់បទល្មើស មិនមែនអភិរក្សនោះឡើយ។ អធិការក្រុងកំពត លោកហោ វណ្ណា រូបនេះកំពុងតែអនុវត្តការងារ ផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ដែលចេញដោយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដោយសារតែសកម្មភាព និងទង្វើអសមត្ថភាព របស់លោក ហោ វណ្ណា អធិការក្រុងកំពត ធ្វើឲ្យពលរដ្ឋសង្ស័យ នឹងរិះគន់ចំៗថា ប្រហែលជាលោកអធិការរូបនេះ ទទួលបានលាភសក្ការៈពីមេបនល្បែងទាំងនោះហើយទើបមិនព្រមបង្ក្រាប។

ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត សូមលោកអភិបាលមេត្តាចាត់មន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះផងទាន។

ពលរដ្ឋស្មើដល់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត សូមលោកស្នងការជួយចេញបទបញ្ជាដល់លោក ហោ វណ្ណា អធិការក្រុងកំពត ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើផង ដើម្បីភូមិសង្កាត់មានសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

Filed in: ខេត្តកំពត, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី