ខេត្តព្រះវិហារ: ប្រភពពីប្រជាពលរដ្ឋបានបង្ហើបអោយអ្នកសារព័ត៌មានយើងដឹងថាសព្វថ្ងៃមានដេប៉ូឈើសង្ស័យថាមិនមានច្បាប់ត្រឹមត្រូវមួយកន្លែងដែលស្ថិតនៅចំណុចកក់ពោន ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2021.។
កំពុងដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ស្ទើររៀងរាល់យប់ ។ ប្រភពដឹងចេញពីរតំបន់ព្រៃ ឡង់ក្នុងភូមិសាស្ត្រឃុំធ្នា ស្រុកជ័យសែនខេត្តព្រះវិហារ តែជំនាញហាក់បីដូចមើលមិនឃើញ ប្រជាពលរដ្ឋបានថ្លៃប្រាប់បន្ថែមទៀតថាដេប៉ូខាងលើមានម្ចាស់ឈ្មោះ សុិច ជាអ្នកទទួលទិញឈើខុសច្បាប់មកស្តុកទុកក្នុងឃ្លាំង សង្ស័យលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ សើមមាត់សើមករហើយទេដឹងបានជាមិនហ៊ានបង្ក្រាប។
ដោយឡែកលោក សេង សុងច័ន្ទសុជាតិ ដែលមានតួនាទីជាប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារកំពុងតែដេកលង់លក់ក្នុងម៉ាស៊ីនត្រជាក់ ចាំទទួលលេខកូដពីឈ្មួញទាំងអស់នោះហើយមែនទេបានជាមិនហ៊ានមកក្បែរដេប៉ូខុសច្បាប់ខាងលើ សព្វថ្ងៃមន្ត្រីបរិស្ថានមានតួនាទីយ៉ាងសំខាន់ការពារដែនតំបន់ព្រៃឡង់ចុះហេតុអ្វីឈើដឹកចេញពីព្រៃឡង់ស្ទើរតែរៀងរាល់ថ្ងៃហេតុអ្វីមិនបង្ក្រាប។
អ្នកសារព័ត៌មានយើងព្យាយាមទាក់ទងទៅលោកប្រធានមន្ទីរបរិស្ថាន និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារដែរ តែគ្មានអ្នកលើកទូរសព្ទ អង្កភាពសារព័ត៌មានយើងខ្ញុំរងចាំការស្រាយបំភ្លឺពីមន្ត្រីពាក់ព័ន្ធជុំវិញខេត្តរាល់ម៉ោងធ្វើការ។