Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរតែមានវិធានការទប់ស្កាត់ ជៀសវាងមានទំនិញ ក្លែងក្លាយ ដែលគ្មានគុណភាពចូលស្រុក ជាពិសេស សារជាតិគីមី

ឧត្តរមានជ័យ ៖ តាមប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងថា លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ ក្រោយពីទទួលបានតំណែងជាប្រធានសាខាគយខេត្តឧត្តរមានជ័យ ជំនួសលោក យូ ហេង ដែលប្តូរទៅធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង គឺលោក ឈុន សុភមង្គល ប្រើតួនាទីនិងអំណាច ប្រព្រឹត្តអំពើពុករលួយពេញបន្ទុកខេត្ត។

ប្រភពបានឲ្យដឹងទៀតថា​ អំពើពុករលួយ ច្រើនបែប ច្រើនយ៉ាង របស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ រូបនេះ គឺជាប្រភពចំណូលរបស់មេគយធំៗ មួយចំនួន ទៀតផងដែរ។ ដូច្នេះទើបលោក ឈុន​ សុភមង្គល បណ្តោយឲ្យមន្ត្រីគយចល័តក្នុងខេត្តឧត្តរមានជ័យ និងគយចល័តក្រសួង ដែលឈរជើងក្នុងខេត្តឧត្តរមានជ័យ ធ្វើអ្វីៗតាមតែអំពើចិត្ត បើទោះបីត្រូវប្រឈមនឹងការរិះគន់ ពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានយ៉ាងណាក៏ដោយ។

ថ្មីៗនេះលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ​ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកនេះ យ៉ាងពេញបន្ទុកហើយក៏ជាប្រភពចំណូលរបស់ក្រុមគយចល័តក្រសួង ដែលឈរជើងនៅស្នាក់ការក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ផងដែរ (ពោល) គឺស៊ីជាប្រព័ន្ធ។

ប្រភពដដែលបានបន្តទៀតថា ទង្វើពុករលួយរបស់ លោក កែវ សារ៉ាត់ មេគយច្រកទ្វារអន្តរជាតិជាំ បើកមិនមានការបើកដៃ ពីសំណាក់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ នោះទេ ​គឺលោក កែវ សារ៉ាត់ ក៏មិនហ៊ានធ្វើអ្វីៗ តាមអំពើចិត្តរបស់ខ្លួននោះទេ។
ប្រភពបានបន្ថែមទៀតថា លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ រូបនេះ ដោយសារអាងមានលោក គុណ ញឹម អគ្គនាយកគយ ដ៏រឹងមាំទើបលោក ឈុន សុភមង្គល ហ៊ានបើកដៃឲ្យលោក កែវ សារ៉ាត់ ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។

ចំណែកប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វាអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក៏បានឲ្យដឹងដែរថា លោក វ៉ាន់ ក្តេ ប្រធានការិយា​ល័យគយច្រកអូរស្មាច់ បានបើកដៃឲ្យឈ្មួញ ធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុក មួយរយៈចុងក្រោយមកនេះ។

ទន្ទឹមនឹងនេះលោក វ៉ាន់ ក្តេ ដែលតែងតែប្រើឈ្មោះ លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ ដើម្បីការពារទង្វើមិនប្រក្រតីនិង អំពើពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទម ហើយបង្កើនសកម្មភាពពុករលួយជាប្រព័ន្ធកាន់តែខ្លាំងឡើងៗ។ ​

ហេតុនេះសូម ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរតែប្រញាប់ ចាត់វិធានការទប់ស្កាត់ កុំបណ្តែតបណ្តោយ តទៅទៀត ព្រោះករណីលោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ ដែលបើកដៃឲ្យមេគយនៅច្រកទ្វារអន្តរជាតិជាំ និងច្រកទ្វារអន្តរជាតិអូរស្មាច់ ធ្វើអ្វីៗតាមអំពើចិត្ត គឺជារឿងខុសច្បាប់មិនអាចបិទបាំងបានទេ៕

Filed in: ខេត្តឧត្តរមានជ័យ, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី