ពលរដ្ឋដែលប្រើប្រាស់ទឹកស្អាតរបស់ស្ថានីយ៍ទឹកស្អាតបត់រកា ស្រុកសំរោង ខេត្តតាកែវ របស់លោកហែម ម៉ាចជាប្រធានស្ថានីយ៍ថា៖លោកម៉ាច រកសុីគ្មានការទទួលខុសត្រូវ អសីលធ៌ម ធ្វើបាបមដល់ពួកគាត់ណាស់ជាអកនកប្រើប្រាស់។ហើយបានសម្តែងការមួរម៉ៅចំពោះលោកហែម ម៉ាចម្ចាស់ស្ថានីយ៍បត់រកាយ៉ាងក្រពុលមុខតែម្តង នៅព្រឹកមិញថ្ងៃទី១១ខែកក្កដា២០២៣នេះប្រាប់អ្នកសារព័តមានយើង។
ពួកគាត់លើកឡើងថា ពួកគាត់ទ្រាំលែងបានទៀតហើយចំពោះការរកសុីបែបអសីលធ៌មរបស់លោកម៉ាចនោះ។តើអោយបន្តប្រើទៀតម៉្តេចកើត បើលក់ទឹកសម្អុយបានបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងនេះ។កូនៗគាត់ រួមទាំងក្រុមគ្រួសារគាត់រាករូស កើតកមរមាស់ព្រោះតែទឹកនោះ ដែលជាហេតុមិនអាចអោយជាវប្រើប្រាស់ទឹកសម្អុយនោះតទៅទៀតបានតែម្តង។
ពួកគាត់បន្តថា តើពួកខ្ញុំត្រូវធ្វើបែបណាបើស្ថានីយ៍មានតែមួយ ហើយបូមតែទឹកសម្អុយដូចទឹកត្រាំស្លឹកត្នោតលក់អោយប្រើហើយដឹងតែពីគឹតលុយមួយម៉ែត្រគុប២៥០០៛ដូច្ន្មេះ?
ពលរដ្ឋដដែលបន្តថា ពួកគាត់មិនចង់និយាយអាក្រក់ពីនរណាទេបើគេត្រឹមត្រូវនោះ។ប៉ុន្តែដោយសារតែទឹកស្អុយប្រើលែងកើតយូរពេក ទើបទ្រាំលែងបាន។ពួកខ្ញុំឆ្ងល់ទើបនាំគ្នា ទើបតាមសង្កេតមើលអំពីចង្វាក់ផលិតកម្មផលិតទឹកស្អាតលក់របស់លោកម៉ាចអីនោះម្តង សង្កេតយ៉ាងដឹតដល់មុននិយាយពីគាត់នោះ។ ទីបំផុតរកឃើញថា លោកម៉ាចបូមទឹកបឹងលក់ឆៅៗ គ្មានការចំរោះទឹកតាមស្តង់ដារ បច្ចេកទេស ឬគ្មានការរម្ងាប់មេរោគ ការប្រើក្ល័រ ដូចគេអ្វីនោះទេ។គាត់ បូមតែពីបឹងកក្វក់ នឹងមានក្លឹនស្អយហើយបញ្ជូនឆ្លងកាត់កន្លែងដែលគ្មានការចម្រោះត្រឹមត្រូហើយលក់អោយពលរដ្ឋប្រើ គឹតតែបានចំណេញកប់ក្តោង ទើបវាស្អុយដូចទឹកត្រាំស្លឹកត្នោតបែបនេះ។
ពលរដ្ឋម្នាក់ដែលសុំមិនអោយចេញឈ្មោះបានលើកឡើងថា៖គាត់ឆ្ងល់ណាស់ថា តើគេធ្វើកិច្ចសន្ធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកដល់ពលរដ្ឋនោះបែបណា?មានចែងដើម្បីអោយម្ចាស់ស្ថានីយ៍ទទួលខុសត្រូវដូចម៉្តេចខ្លះ? ហេតុអី បានជាលោកម៉ាចនោះគាត់អាចផ្គត់ផ្គង់ទឹកមិនស្អាត ទឹកស្អុយដូចគេត្រាំស្លឹកត្នោតលក់អោយប្រជាជនប្រើក្នុងតម្លៃមួយម៉ែត្រគុប២៥០០៛កើត។ទង្វើនេះហាក់ដូចជាអសីលធ៌មចំពោះអ្នកជាវពេកហើយមែនទេ?ហើយតើលោក កេត ព្រុងជាប្រធានមន្ទីរឧស្សាហកម្ម សិប្បកម្មខេត្តតាកែវ ដែលជាមេលោកម៉ាច បានតាមដានលោកហែម ម៉ាច ជាម្ចាស់ស្ថានីយ៍ទឹកស្អាតបត់រកា ដែលនៅក្រោមការគ្រប់គ្រងរបស់គាត់ ថាតើបានអនុវត្តកាតព្វកិច្ចក្នុងការរកសុីត្រឹមត្រូវដែរឬទេ? ដឹងថាលោកបាច់ប្រព្រឹត្តកំហុសយ៉ាងធ្ងន់លើពលរដ្ឋអ្នកប្រើទឹកឬទេ ? បើខុសធ្ងន់ធ្ងរបែបនេះ តើអាចដកសិទ្ធិលោកម៉ាចលែងអោយធ្វើអាជីវកម្មផ្គត់ផ្គង់ទឹសម្អុយបែបនេះទៀតឬអត់?ឬដឹងដែរតែកន្ទេលធុះបន្លំដេក ក្បាលទំពែកបន្លំកោជាមួយម្ចាស់ស្ថានីយ៍បត់រកា? ។
ពលរដ្ឋថា លោកម៉ាចរកសុីបែបអសីលធ៌មយ៉ាងនេះ បានយូរឆ្នាំហើយ តែគាត់មិនទាន់ថា តែជ្រុលពេក ឆ្នាំណាក៏នៅនែបង្កការក្តៅក្រហាយដល់ពលរដ្ឋដែរ។
ពលរដ្ឋដដែលថា លោកម៉ាចមានពេលគ្រប់គ្រាន់ពេកហើយ ដើម្បីកែសម្រួលប្រភពទឹកអោយល្អ និង បន្សុទ្ធទឹកលក់តាមស្តង់ដារមុននឹងលក់ចេញ។ប៉ុន្តែមកពីថ្នាក់លើគាត់ដែរ មិនព្រមបើកភ្នែកមើលនូវសកម្មភាពរកសុីឆ្អិនក្បាលសុីក្បាល ឆ្អិនកន្ទុយសុីកន្ទុយ របស់ស្ថានីយ៍បត់រកាពិសេសថ្នាក់លើលោកមាច់គឺលោកកេត ព្រុងនោះតែម្តងគឺជាអ្នកធ្វើមិនដឹងឬបានកម្លាំងចិត្តដែលធ្វើអោយលោកម៉ាចអាចលក់ទឹកស្អុយបានរាល់តែឆ្នាំ។
ពលរដ្ឋបន្តថា ពួកគាត់ប្រឹងរកលុយណាស់ទម្រាំបានអោយថ្លៃទឹកមួយខែៗ មិនមែនយកលុយដែលប្រឹងរកដោយលំបាកមកទិញទឹកសម្អុយបែបនេះទេណា!។
ចុងក្រោយពលរដ្ឋដដែលសុំអំពាវនាវដល់រដ្ឋមន្ត្រីក្រសួង សិប្បកម្ម ឧស្សាហកម្មឯកឧត្តម ចម ប្រសិទ្ធិ ជួយដុសខាត់ជម្រះក្អែលមន្ត្រីស្មោកគ្រោកនិងឈ្មួញអសីលធ៌មចោលផងឬមេត្តាជួយរកក្រុមហ៊ុនថ្មី ណាដែលមានសក្តានុពលផលិតទឹកស្អាត មានស្តង់ដារ មកផលិតទឹក នៅបត់រកា ស្រុកសំរោងដើម្បីផ្គត់ផ្គង់ដល់ពលរដ្ឋដែល តែងតែដើរតាមការដឹកនាំរបស់សម្តេចតេជោមិនដែលងៀករេផង កុំអោយគេធ្វើបាបរាល់តែឆ្នាំពេក
លោកកេត ព្រុងប្រធានមន្ទីរងសិប្បកម្មខេត្តតាកែវ មិនអាចសុំបកស្រាយ ជុំវិញបាតុភាព ស្ថានីយ៍បត់រកា របស់លោក ហែម ម៉ាច លក់ទឹកសម្អុយអោយអ្នកប្រើប្រាស់បានទេកាលពីព្រឹកមិញ៕