(ខេត្តរតនគិរី)៖សេចក្តីរាយការណ៍ ពីខេត្តរតន:គិរី បានអោយដឹងថា: រយៈកាលកន្លងមកគេកត់សម្គាល់ឃេីញថា មានមេឈ្មួញ ធ្វើសកម្មដឹកជញ្ជូនឈេីឆ្លងដែនខុសច្បាប់ទៅប្រទេសវៀតណាមដោយរលូនជារៀងរាល់ថ្ងៃ!!!
នោះទី១ ឈ្មោះ ចន្ធីទី២ឈ្មោះ ល័ក្ខដឹកជញ្ជូនឈេី ខុស ច្បាប់យ៉ាងពេញបន្ទុក ជារៀងរាល់ថ្ងៃ ដោយគ្មានច្បាប់អនុញ្ញាត តែ គ្មានមន្ត្រីជំនាញបង្ក្រាបណាមួយ ចាត់វិធានការបង្ក្រាបនោះទេ។
មេឈ្មួញ ពីរនាក់ខាងលេីនោះអាចធ្វេីបានដោយសាតែ មានមន្ត្រីសាលាក្រុងបានលុង ម្នាក់ឈ្មោះ កៃ សាវិន ជាអ្នក សម្របសម្រួល ជាមួយសមត្ថកិច្ច មន្រ្តីជំនាញតាំងពីថ្នាក់មូលដ្ឋាន រហូតថ្នាក់ខេត្ត គឺគ្រប់តាមបណ្តាអង្គភាពពាក់ព័ន្ធមិនអោយប៉ះពាល់ចាប់ចង និង បង់លុយបង់កាក់តាមបែបពុករលួយ ដំណេីរការដឹកជញ្ជូនឈេីនោះទេ។
គួរបញ្ជាក់ផងដែរ មេឈ្មួញខាងលេីនេះប្រេីប្រាស់ មធ្យោបាយដឹកជញ្ជូនឈេីខាងលេី ដោយប្រេីរថយន្តសាំងយ៉ុង ដោយដឹកជញ្ជូនពីតាមបណ្តាស្រុក នឹងក្រុងបានលុង ទៅ លក់នៅប្រទេសវៀតណាមជារាងរាល់ថ្ងៃសូមឯកឧត្តមអភិបាលខេត្ត គួរតែអប់រំណែនាំមន្ត្រី ធ្វេីការដ្ឋ សុីប្រាក់ខែរាស្រ្តបែជាទៅចូលរួមប្រព្រឹត្តបទល្មើសបំផ្លាញជាតិ ដោយសាតែចង់មានចង់បាន ។
ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីសូមសំណូមពរដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តរតនគិរីនិងមន្ត្រីពាក់ព័ន្ធជួយ ទប់ស្កាត់និងមានវិធានការបង្ក្រាបទៅលើបុគ្គលទាំងពីរនេះផងទាន៕