ខេត្តតាកែវ៖សង្វៀនជល់មាន់ និងល្បែងបៀអាប៉ោងស៊ីសងគ្រប់ប្រភេទ កំពុងបើកលេងយ៉ាងគគ្រឹក គគ្រេង ចំណែកឯអាជ្ញាធរបានធ្វើមិនដឹងមិនឮ មិនខ្ចីត្រួតពិនិត្យអនុវត្តតាមវិធានសុខាភិបាល៣កុំ៣ការពារ ហាមមានការជួបជុំ ដែលអាចបង្កការឆ្លងជំងឺកូវីដ 19 នៅទីតាំងល្បែងស្ថិតក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវនេះទេ។
ប្រភពពីពួកអ្នកចូលទៅលេងល្បែងបានឲ្យដឹងថា៖ បុគ្គលម្នាក់មានឈ្មោះ ដេត ជា(ម្ចាស់សង្វៀន) បានបើកសង្វៀនបញ្ជល់មាន់ និង បើកវង់បៀរ អាប៉ោង ទ្រង់ទ្រាយធំ យូរមកហើយ ដែលកំពុងដំណើរការយ៉ាងរលូន នៅចំណុចចូលពីផ្លូវជាតិលេខទៅរមណីយដ្ឋានបាទី ហួសរមណីយដ្ឋានប្រមាណមួយគីឡូម៉ែត្រ រួចបត់ឆ្វេង ចូលតាមរបងឯកឧត្តម សុខ អាន ចម្ងាយ 3 គីគីឡូម៉ែតបង្កប់នៅក្នុងព្រៃតាមផ្លូវមានអ្នកចាំមើលផ្លូវអោយពី២ទៅ៣កន្លែងយាមការពារមិនអោយជនចម្លែកចូលដូចអប្បគមន៍។
ប្រភពដដែលបន្តអះអាងថា÷ បុគ្គលឈ្មោះ ដេត ម្ចាស់សង្វៀន តែងតែប្រាប់អតិថិជនដែលចូលទៅលេងនៅទីនោះថា ពួកគាត់រត់ការបង់លុយឲ្យអាជ្ញាធររួចទាំងអស់ គ្មានមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចណាហ៊ានក្អកបង្ក្រាបល្បែងនៅទីតាំងរបស់គាត់ឡើយ មិនបាចព្រួយក្រែងប៉ូលីសឬជើងខ្លាំងណាមកចាប់ឬរំខានឡើយ។
ជាក់ស្តែង ប៉ូលីសប៉ុស្តិ៍នគរនគរបាលឃុំក្រាំងធ្នង់ និងអធិការនគរបាលស្រុកបាទី ធ្វើមិនដឹងមែនទោះល្បែងនៅទីតាំងគាត់បើកលេងយូរណាស់មកហើយ ត្រូវមេប៉ុស្តិ៍ក្រាំងធ្នង់និងអធិការដ្ឋានស្រុកបាទី ថ្នាកថ្នម រក្សាទុកឲ្យល្បែងស៊ីសងខុសច្បាប់ផ្តុំគ្នាលេងបានយ៉ាងរលូនមែន ថែមទាំងល្បីថាមានអធិការងស្រុកបាទីម្នាក់ កាងការពារ ដាក់ហ៊ុនក្នុងការបោះមេទៀតផង។
ប្រភពដដែលបន្តថា បច្ចុប្បន្ននៅ ក្នុងភូមិទន្លេបាទី ឃុំជន្លង់ និង ឃុំក្រាំងធ្នង់ ស្រុកបាទី មានអំពើចោរកម្ម អំពើហិង្សា ក្មេងទំនើងបងតូចបងធំ និង បទល្មើសផ្សេងៗ ឧស្សាហ៍កើតឡើងណាស់ ដែលបង្កឲ្យភ័យខ្លាច ដល់ពលរដ្ឋទូទៅញឹកញាប់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានភាគច្រើនសម្តែងអារម្មណ៍ភ័យខ្លាចពីសន្តិសុខផងនភ័យពីការចម្លងកូវុីត១៩ផង ដោយសារតែ គោលនយោបាយភូមិឃុំមានសុវត្ថិភាពហាក់ត្រូវអាជ្ញាធរជាន់ឈ្លី សន្តិសុខភូមិ ឃុំ ត្រូវគំរាមកំហែងដល់សុវត្ថិភាពរស់នៅរបស់ពលរដ្ឋ។
លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ មិនទាចសុំបំភ្លឺបានទេកាលពីព្រឹកមិញ ចំណែកលោកអធិការស្រុកបាទីនិងលោកអធិការរងស្រុកបាទីឈ្មោះឃុត ឡុត មិនអាចសុំបំភ្លឺបានដែរកាលពីម៉ោង៣,៣០នាទីល្ងាចមិញ។
ដោយឡែកលោកស្នងការខេត្តតាកែវមិនដឹងថាលោកបានដឹងឬមិនទាន់បានដឹងនូវសកម្មភាពមិនប្រក្រតីរបស់អធិការនិងអធិការរងស្រុកបាទីនិងមេប៉ុស្តិ៍ក្រាំងធ្នង់នោះហើយ តែហាក់ផ្តេកផ្សំដួលរមួលផ្សំកោងដែរឬយ៉ាងណា?។ប៉ុន្តែបើលោកស្នងការខេត្តមិនទាន់ជ្រាបទេ ហើយបានជ្រាបនៅពេលនេះមេត្តាត្រួតពិនិត្យទង្វើរបស់មន្ត្រីថ្នាក់ក្រោម និងចាត់វិធានការ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងបាទ៕