Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានបើកកិច្ចប្រជុំស្តីពីការពង្រឹងការងារជំនាញព្រហ្មទណ្ឌ ការងារបង្ការ និង បង្រ្កាបនូវរាល់បទល្មើស គ្រប់ប្រភេទក្នុង ទូទាំងខេត្តមណ្ឌលគិរី

មណ្ឌលគិរី ÷ នៅព្រឹក ថ្ងៃពុធ០៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នាវេលាម៉ោង៨ និង០០នាទីនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបាន បើកកិច្ចប្រជុំស្តីពីការងារបង្កានិងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទក្នុងទូទាំងខេត្តមណ្ឌលគិរីជាពិសេស ក្មេងទំនើង និង បានរៀបចំធ្វើផែនការផ្សេងៗមួយចំនួនទៀតដើម្បីទប់ស្កាត់និងបង្រ្កាបនូវរាល់បទល្មើសនានាដែលបានកើតឡើងឲ្យបានទាន់ពេលវេលា កិច្ចប្រជុំនេះមានការ​អញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងទទួលការងារផែនព្រហ្មទណ្ឌ លោក លោក ប្រធានការិយាល័យព្រហ្មទណ្ឌ ព្រមទាំងលោកអធិការនគរបាល ក្រុងស្រុកទាំង០៥​លោកនាយប៉ុស្តិ៍នគរបាល រដ្ឋបាលទាំង២១​ឃុំ សង្កាត់ដែលបានចូលសរុបមានចំនួន៥៥នាក់។

ជាកិច្ចចាប់ផ្ដើមបើក កិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ស្នងការបានមានប្រសាសន៍បើកកិច្ចប្រជុំនិងបានអនុញ្ញាតឲ្យ​លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងទទួលការងារ ផែនព្រហ្មទណ្ឌ ឡើងអានរបាយការសង្ខេបពាក់ព័ន្នលើការងារបង្ការនិងបង្រ្កាបនូវរាល់បទល្មើសព្រហ្មទណ្ឌ ក្នុងទូទាំងខេត្តមណ្ឌលគិរី និងបទល្មើសមួយចំនួនទៀតដូចជាអំពើចោរកម្មសកម្មភាពក្មេងទំនើងជិះម៉ូតូបំពុងស៊ីមាំងលាន់លឺពេញភូមិស្រុក ដែលបានកើតឡើងនៅតាមបណ្តាមូលដ្ឋានមួយចំនួន និង ការជួញដូររក្សាទុកនិងប្រើប្រាស់នូវសាធាតុញៀនដោយខុស។

លោកក៏បានលើកឡើងពីការគ្រប់គ្រងនិងចុះស្ថិតិគ្រួសារ ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះដើម្បីកាត់បន្ថយបទល្មើស និង ងាយស្រួលក្នុងការគ្រប់គ្រងមិនឲ្យមានបទល្មើសគ្រប់ប្រភេទកាត់បន្ថយអោយបានកាន់តែល្អប្រសើ។

មុននិងបញ្ចប់ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបានអនុញ្ញាតឲ្យលោកអធិការទាំង៥ លើកឡើងនូវបញ្ហាប្រឈមផ្សេងៗមួយចំនួនក្នុងកាអនុវត្តន៍ការងារប្រចាំថ្ងៃយកមកស្រាយបំភ្លឺក៏ដូចជាបញ្ហាប្រឈមមួយចំនួននិងសំណូមពរផ្សេងៗដើម្បីរិះរកវិធីសាសល្អៗយកទៅអនុវត្តន៍ក្នុងការបំពេញការងារអោយមាន​ប្រសិទ្ឋខ្ពស់ក្នុងនោះផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តក៏បានដោះស្រាយនូវបញ្ហាប្រឈមចំនួនពីរចំណុច ទី១.ពាក់ព័ន្ធការធ្វើអន្តសញ្ញាណប័ណ្ណ ទី២​.ការបង្រៀនបង្ហាត់ពន្យល់ដល់សន្តិសុខដែលយាមនៅក្រុមហ៊ុនឯកជនឬក្រុមហ៊ុននានាឲ្យចេះរាយការណ៍មកកម្លាំងសមត្ថកិច្ចនិងចេះធ្វើការការជាបណ្ដោះអាសន្នមុននិងកម្លាំងសត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។ លោកក៏បានបន្ថែមចំណុចសំខាន់ៗមួយចំនួនទៀតទៅដល់លោក/លោក នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលទាំងអស់ត្រូវពន្លឿននៃការងារធ្វើអត្តសញ្ញាណប័ណ្ណ​សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ​ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ចំនួន ដើម្បីងាយស្រួលក្នុងការក្ដាប់សភាពការណ៍ ភូមិសាស្ត្របានល្អហើយវាជាការងាយស្រួលក្នុងការការពារសុវត្ថិភាពសណ្ដាប់ធ្នាប់ ជូនពួកគាត់នៅតាមមូលដ្ឋានផងដែរ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី