ខេត្តបាត់ដំបង÷ ប្រជាពលរដ្ឋទូទាំងខេត្តដាក់ការសង្ស័យទៅលើថ្នាក់ដឹកនាំក៏ដូច លោក ស្នងការខេត្តបាត់ដំបងដែលទើបនឹងឡើងកាន់ដំណែងថ្មីៗមកធ្វើឲ្យលោក អួនតាល់ ជាមេញៀនល្បែងកាន់តែខ្លាំងឡើងជាងមុនទៅទៀតមជ្ឈដ្ឋានមើលឃើញតាមសង្គមហ្វេសប៊ុកបង្ហោះបង្ហើរឡើងព្រោងព្រាតដោយមិនឃើញលោកស្នងការថ្មីនិងលោកអាជ្ញាធរមិនហ៊ានធ្វើការបង្ក្រាបសង្ស័យថា មានលាភហើយមើលទៅទើបលោកអួនតាល់ធ្វើព្យុះភ្លៀងតាមតែអំពើចិត្តដោយអាងល្បែងធ្វើជាខ្នង។
ជាក់ស្តែងទីតាំងរបស់លោក អួន តាល់ដែលជាមេល្បែងសុីសងអាប៉ោង បៀរ និងល្បែងជាច្រើនថែមទៀតនោះគឺស្ថិតនៅភូមិអញ្ចាញសង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង ប្រភពពីប្រជាពលរដ្ឋបានខ្សឹបប្រាប់ថាទីរបស់លោកអួន តាល់មានមួយកន្លែងទៀតស្ថិតនៅភូមិកាប់គោថ្មីសង្កាត់អូរចារក្រុងនិងខេត្តបាត់ដំបងដូចគ្នាហើយជាធម្មតាលោកអួន តាល់តែងតែផ្លាស់ប្តូរទីតាំងខាងលើទៅមក។ ហើយលោកអួន តាល់ដែលគេស្គាល់និងមានឈ្មោះបោះសម្លេងជាយូឆ្នាំមកហើយនោះគឺល្បីខាងបើកល្បែងសុីសងដោយខុសច្បាប់និងមកដល់បច្ចុប្បន្ននេះដែលលោកស្នងការថ្មីគឺលោកសាត គឹមសាន ក៏នៅតែមិនបង្ក្រាប។ សព្វថ្ងៃនេះប្រមុខរាជរដ្ឋានិងក្រសួងសុខាភិបាលតែងតែអំពាវនាវអោយបងបប្អូនប្រជាពលរដ្ឋត្រូវការពារនៅជំងឺកូវីត ១៩ ដែលកំពុងរ៉ាត់ត្បាតដល់សហគមន៍ផងនោះរួមទាំងការជួបជុំគ្នាដើម្បីជៀសផុតពីការឆ្លងនិងរីករាលដាលក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់បទបញ្ជាអោយលុបបំបាត់ល្បែងសុីគ្រប់ប្រភេទផងនោះតែលោកស្នងការ សាត គឹមសានហាក់បីដូចជាមិនគោរពបទបញ្ជាដែលសម្តេចក្រឡាហោមទាល់តែសោះ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានអ្នកញៀនលេងល្បែងបៀរអាប៉ោង
និងល្បែងផ្សេងៗទៀតយ៉ាងពពាក់ពពូន និងចាក់រាប់លានរាប់ពាន់ដុល្លាក្នុងមួយដៃៗដូចជាក្រដាសដុល្លារដាក់លក់ក្នុងផ្សារអញ្ជឹង។
ប្រភពចេញពីអ្នកលេងនៅក្នុងនោះបានបញ្ជាក់ថាឈ្មោះអួនតាល់ជាអ្នករត់ការសម្រប
សម្រួលជាមួយនិងសមត្ថកិច្ចរួមមន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដើម្បីបិទបាំងដំណើរការលេងបានដោយរលូន។
ប្រជាពលរដ្ឋរស់នៅភូមិកាប់គោបានសម្តែងនៅក្តីព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសន្តិសុខសង្គម ព្រោះផ្តើមចេញពីល្បែងស៊ីសងដោយខុសច្បាប់កំពុងរីកដូចផ្សិតដូចជានៅសង្កាត់អូរចារ សង្កាត់ ស្វាយប៉ោ និងសង្កាត់ផ្សេងៗទៀតក្នុងក្រុងបាត់ដំបង ទើបអំពើចោរកម្ម បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀតកើតឡើងគួរឲ្យភ័យខ្លាចនិងភូមិឃុំសុវត្តិភាពទាំង៩ចំនុចគឺមិនមានឡើយ។ ហើយប្រជាពលរដ្ឋបន្តទៀតថាបើនៅក្នុងមូលដ្ឋានរបស់ពួកគាត់អត់មានល្បែងសុីសងទេពួកគាត់និងសប្បាយចិត្តយ៉ាងខ្លាំងព្រោះអីវាមិនមានកើតចោរលួចប្លន់ទ្រព្យសម្បត្តិរបស់ពួកគាត់នោះទេ។
ជាការអំពាវនាវនៅចុងក្រោយរបស់ ប្រជាពលរដ្ឋក្នុងសង្កាត់អូរចារក៏ដូចក្រុងបាត់ដំបង សូមសំណូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងលោកស្នងការខេត្តមេត្តាពិនិត្យមើលផងទាន៕