នៅព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២២ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម សាយ ម៉េងគីម បានរៀបចំពិធីប្រគល់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ទាំង ៥ក្រុងស្រុកនៃខេត្តមណ្ឌលគិរី ដែលពិធីនេះ មានការអញ្ជើញចូលរួមពីសមាជិកសមាជិកា ក្រុមការងារយុវជនគណបក្សខេត្ត ប្រធានអនុប្រធានយុវជនគណបក្សក្រុងស្រុកទាំង ៥។ អំណោយដែលបានចែកជូនដល់សាខាយុវជនគណបក្សក្រុងស្រុកទាំង ៥ខាងលើនេះ គឺសម្រាប់សាខាយុវជនគណបក្សក្រុង ស្រុក បន្តចែកជូនដល់ប្រជាពលរដ្ឋកំពុងជួបការលំបាកខ្វះខាតក្នុងជីវភាពនៅតាមមូលដ្ឋាន ដោយសាខាយុវជនគណបក្សក្នុង១ក្រុងស្រុក ទទួលបាន អង្ករ ៣០បេ មីជាតិ ២០កេស ត្រីខ ២កេសធំ ៕