មណ្ឌលគិរី ៖ នាព្រឹកថ្ងៃពុធ ០៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះឯកឧត្ដម នាយឧត្ដមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និង ជាប្រធាននាយកដ្ឋានបុគ្គលិក បានថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីឯកឧត្តម ឧត្តមសេនីយ៍គណៈប្រតិភូអមដំណើនិង ដោយមានការចូលរួមពីសំណាក់លោកស៊ន សារុន អភិបាលរងខេត្ត លោកឧ.ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោក លោកស្រី ស្នងការរង និងកងកំលាំងនគរបាលជាតិជាច្រើនរូប ដែលប្រព្រឹត្តទៅនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការរង នគរបាលជាតិ ក៏បានថ្លែងកោតសរសើរ ដល់កងកម្លាំងនគរបាលខេត្តមណ្ឌលគិរីទាំងមូល ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នាពេលកន្លងមក ក៏ដូចជា ខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្រ្កាបបទល្មើស នៅក្នុងមូលដ្ឋាន បានយ៉ាងល្អប្រសើរ។ ឯកឧត្តម ក៏បានណែនាំដល់មន្រ្តីនគរបាលតាមការិយាល័យនីមួយៗ ត្រូវយកចិត្តទុកដាក់សិក្សាស្រាវជ្រាវ និងពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីធ្វើយ៉ាងណា បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងប្រសិទ្ធភាព ជាពិសេស ការងារសន្តិសុខ ត្រូវក្តាប់ព័ត៌មាន ស្តីពីសន្តិសុខសណ្តាប់ធ្នាប់ នៅតាមបណ្តាមូលដ្ឋាន ក្នុងយុទ្ឋនាការបោះឆ្នោតឃុំ/សង្កាត់ អាណត្តិទី០៥ នាពេលខាងមុខនេះ។ ឯកឧត្ដម ណែនាំដល់មន្ត្រីនគបាលទាំងអស់ គឺមានតួនាទីក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងការពារ ឱ្យបាននូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទះរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត។ ឯកឧត្តម បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវសាមគ្គីភាពល្អ បន្ដខិតខំប្រឹងប្រែង ទប់ស្កាត់ និងបង្រ្កាបបទល្មើស ជាពិសេស បទល្មើសគ្រឿងញៀន និងករណីគ្រោះថ្នាក់ចរាចរណ៍។
លោក ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី បានចូលរួមអបអរសាទរ ដែលមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្ត ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិនាពេលនេះ ដើម្បីជាការលើកទឹកចិត្ត ដល់មន្រ្តីនគរបាលទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋបានល្អប្រសើរនាពេលកន្លងមក។ លោក អភិបាលរងខេត្ត បានណែនាំដល់មន្រ្តីនគរបាលទាំងអស់ ត្រូវសហការជាមួយមន្ទីរ-អង្គភាពនានា និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងណារៀបចំសកម្មភាព និងវិធានការច្បាស់លាស់ ជាពិសេស ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ល្បែងស៊ីសង់គ្រប់ប្រភេទ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា បានទាន់ពេលវេលា។
សូមបញ្ជាក់ថា មន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី ដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មានចំនួន ៨៤រូប ក្នុងនោះ ថ្នាក់ស្នងការរង នាយការិយាល័យ នាយរងការិយាល័យ ថ្នាក់អធិការរង ព្រមទាំងតម្លើងឋានន្តរស័ក្តិជូនមន្ត្រីនគរបាលផងដែរ។មុននិងបញ្ចប់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃបានពាំនាំយកនូវអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិនូវថវិការចំនួន០៤លានរៀល(បួនលានរៀល)និងអង្ករសរុបចំនួន០២តោនជូនដល់វរសេនាតូចនគរបាលព្រំដែនគោកទាំងពីរក្នុង០១វរទទួលបានអង្ករចំនួន០១តោន ; មុីចំនួន៣៥កេះតូច, ត្រីខ០៤កេះធំ;ទឹកបរិសុទ្ឋចំនួន១០កេះនាឱកាសនោះផងដែរ៕