Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកាសផ្តល់ថវិកាចំនួន ៤ លានរៀល ជូនដល់គ្រួសារសព យោធិន ២ រូប ដែលបូជាជីវិតខ្លួនជួយសង្គ្រោះជីវិតអ្នកដទៃ

(ភ្នំពេញ)៖ ដោយក្តីអាណិតអាសូរ និងកោតសរសើរចំពោះគំរូវីរភាពចំពោះយោធិន ២រូប ដែលបានពលីជីវិតដើម្បីជួយសង្គ្រោះក្មេង ប្រុស ២នាក់ ដែលបានលង់ទឹក រហូតបាត់បង់ជីវិតខ្លួនឯង រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេរបង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា សូមគោរពវីរភាពលោកទាំង ២ ដែលបូជាជីវិតខ្លួនជួយសង្គ្រោះជីវិតអ្នកដទៃ ! គួរថ្នាក់ខេត្ត ថ្នាក់ភូមិភាគ និង អង្គភាព រៀបជាពិធីបុណ្យ និង តម្កល់រូបលោកជាគំរូ ហើយ សូមជនរួមជាតិយើងជួយដល់គ្រួសារសព ។ ខ្លួនខ្ញុំផ្ទាល់ សូមជូនគ្រួសារសពនីមួយៗ ពីរលានរៀល !

សូមរំលឹកថា កាលពីវេលាម៉ោង ១១.២០ នាទី ថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០២២ នៅចំណុចអាងអូរអង្ក្រង មានករណីយោធិន ២រូប បានពលីជីវិត ក្រោយពីជួយសង្គ្រោះជីវិតក្មេងប្រុស ពីរនាក់រួចផុតពីគ្រោះថ្នាក់ តែជាអកុសល ត្រូវបានទឹកកួចលិច រហូតបាត់បង់ជីវិតយោធិន ចំនួន ២ រូប ។

១- ពលបាលឯក ឈន សុីដេត មានអាយុ ៣៩ ឆ្នាំ

២- ពលទោ វ៉ាន ថុន មានអាយុ ២៣ ឆ្នាំ

យោធិនទាំង២ បំពេញការងារក្នុងអង្គភាព វរ:សេនាតូច ៤៤២ របស់កងពលតូចថ្មើរជើងលេខ ៤២ ចំណុះយោធភូមិភាគទី៤។

តាមប្រភពព័ត៌មានបានបញ្ជាក់ថា យោធិនទាំង២ បានទៅបង់ត្រី នៅចំណុចអាងអង្ក្រង ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏ប្រទះឃើញក្មេង ២នាក់ កំពុងលង់ទឹក ទើបចុះជួយសង្គ្រោះ ពេលសង្គ្រោះក្មេងទាំង ២នាក់បានហើយ តែជាអកុសលទឹកហូរគួចខ្លាំងបណ្តាល ឱ្យលង់ស្លាប់ទាំង ២នាក់ តែម្តង។

សាកសពយោធិនទាំង ២ បានរកឃើញនៅវេលាម៉ោង ១១:៣០នាទី ម្នាក់ និងម៉ោង ១៧:១០នាទី ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ បានរកឃើញម្នាក់ទៀត។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី