ខេត្តប៉ៃលិន៖ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងកាលពីរព្រឹកថ្ងៃទី២៩មិនា នៅសាលប្រជុំសាលាខេត្ត ក្រោមអធីបភាព ឯកឧត្តម ហ៊ីវ គីមហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងលោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ ។ប្រកាស់ចំនួន៣រូបលោក សំ សុវណ្ណារឹទ្ធិ ប្រធានសាខាគយនិងរដ្ឋាករ ដែលត្រូវបានតែងតាំងថ្មី ២ លោក ទី ប៊ុនឡង អនុប្រធានការិយាល័យ ៣ លោក ស្រី រុន ជាភ្នាក់ងាការិយាលយ័គយ។
សូមឲ្យមានសាមគ្គីភាពផ្ទៃក្នុងបានល្អប្រសើរជាមួយមន្ត្រីក្រោមឱវាទ ធ្វើយ៉ាងត្រូវខិតខំកៀរគររកប្រាក់ចំណូលជូនជាតិ នេះជាប្រសាសន៏របស់ឯកឧត្តម ហ៊ីវ គីមហេងអគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាថ្លែងក្នុងពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចប្រធានសាខាគយនិងរដ្ឋាករថ្មី គឺលោក សំ សុវណ្ណារិទ្ធ ជំនួសលោក លឹម សម្បត្តិ ប្រធានសាខាគយនិងរដ្ឋាករចាស់ ត្រូវផ្លាស់ទៅកាន់តំណែងជាអនុប្រធានរដ្ឋាករគយខេត្តកំពង់ចាម។
លោក សំ សុវណ្ណារឹទ្ធិ បានធ្វើការប្តេជ្ញាចិត្តថា ១-ត្រួតពិនិត្យប្រមូលពន្ធ-អាករ និងកម្រៃផ្សេងៗលើទំនិញនាំចេញ-នាំចូល ឲ្យបានគ្រប់ចំនួន និងផែនការដែលថ្នាក់លើបានកំណត់ ។ ២-ជំរុញការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធឲ្យមានប្រសិទ្ធភាព។ ៣-សម្រួលពាណិជ្ជកម្មអន្តរជាតិឲ្យបានសមស្របតាមបទប្បញ្ញត្តិជាធរមាន ធានាឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត នូវសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ទាំងក្នុងអង្គភាពគយនិងរដ្ឋាករ ក៏ដូចជាអង្គភាពពាក់ព័ន្ធរួមទាំងអន្តរជាតិផងដែរ ។
ឯកឧត្តម អៀង វុធ អភិបាលរងខេត្ត បានថ្លែងថា ផ្តើមចេញពីការយកចិត្តទុកដាក់នេះ ទើបថ្នាក់លើប្រគល់តំណែងប្រធានសាខាគយនិងរដ្ឋាករជូនលោក សំ សុវណ្ណារិទ្ធ ។
ជាមួយនេះ អ្នកដែលពូកែថា លុះពេលដែលចុះអនុវត្ត បែរជាពុំមានប្រសិទ្ធភាពទៅវិញ សូមធ្វើអ្វីឲ្យមានតម្លាភាព ក្នុងនាមលោកជាប្រធានដឹកនាំអង្គភាព មុនបង្អស់ គឺកត្តាសាមគ្គីភាព តែផ្ទុយទៅវិញ បើសិនជាអង្គភាពមានភាពរញ៉េរញៃហើយនោះ គឺមិនអាចធ្វើការងារប្រកបដោយជោគជ័យនោះទេ ។
ឯកឧត្តមបន្តថា ធ្វើជាមេដឹកនាំ ត្រូវតែផ្តល់ម្លប់ដ៏ត្រជាក់សម្រាប់មន្ត្រីក្រោមឱវាទ បើពុំនោះទេ គឺដឹកនាំមិនបានយូរឡើយ មិនខុសអ្វីពីសុភាសិតខ្មែរពោលថា «ទឹកត្រជាក់ត្រីកុំ» ។ ត្រូវខិតខំបំពេញការងារជំនាញភារកិច្ចគយ ដែលជាភារកិច្ចមួយដ៏សំខាន់ណាស់ក្នុងការកៀរគររកប្រាក់ចំណូលជូនជាតិលើសផែនការដោយស្របច្បាប់ ។
ឯកឧត្តម ហ៊ីវ គីមហេង បានថ្លែងថា លោកមានជំនឿយ៉ាងមុតមាំថា រាល់ការប្តេជ្ញាចិត្តរបស់លោកប្រធានសាខាគយនិងរដ្ឋាករថ្មី នឹងទទួលបានលទ្ធផលជាផ្លែផ្កាជាក់ស្តែង ដើម្បីឆ្លើយតបឲ្យបានជាវិជ្ជមានទៅនឹងទំនុកទុកចិត្តរបស់លោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ ។ត្រូវមានកិច្ចសហការល្អជាមួយនឹងអាជ្ញាធរដែនដី អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចតុលាការ និងព្រះរាជអាជ្ញាជាដើម ដើម្បីធានាភាពរលូន និងប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ ៕