ក្បាលតោល ៖ បទល្មើសនេសាទបច្ចុប្បន្នកំពុង កើតមានយ៉ាងពេញបន្ទុកនៅ ចំណុចច្បាបញាំម នៅក្នុងបឹងទន្លេសាប ដែនសមត្ថកិច្ច របស់លោក ផស់ នាយសង្កាត់រដ្ឋបាលជលផលក្បាលតោល ។
បើតាមប្រភពនានាបានអោយដឹងថា ឩបករណ៍ល្មើសនិងច្បាប់ជលផលដែលក្រុមឈ្មួញ ទុច្ចរិតបានយកទៅដាក់ក្នុងទឹក ទន្លេសាបរួមមានអួសយុំាកាវ បរ ណរ៉ាវ លូរស្បៃមុង ក្រឡាញឹក និង បង្គោលចំរុឹងត្រូវបានគេមើលឃើញថា រីកដុះដាលដូចផ្សឹត ដើម្បីចាប់យកត្រី ចម្រុះគ្រប់ប្រភេទ។ ហើយការទប់ស្កាត់ និងបង្រ្កាបរបស់សមត្ថកិច្ចជំនាញ និង សមត្ថកិច្ចផ្សេងៗ គឺនៅមានកម្រឹតនៅឡើយ! ពោលគឺបង្រ្កាប បានតែក្រុមឈ្មួញណា លោតឆ័ត្រដែលមិនបាន សុំបើកភ្លើងខៀវជាមុនតែប៉ុណ្ណោះ។
សេចក្តីរាយការណ៍នានាក៍បានបង្ហើបអោយដឹងដែរថា ក្រុមឈ្មួញមានឈ្មោះយីយុង នឹង វីង យ៉ាងម៉ាន់ នឹងឈ្មោះ ទ្រី ហុង ជាមេក្លោងបទល្មេីសទ្រង់ទ្រាយធំ
ដែលរកសុីបំផ្លាញធនធានមច្ឆាជាតិនៅក្នុងបឹងទន្លេសាបក្នុងចំណុចច្បាបញាំមសព្វថ្ងៃនេះ គឺភាគច្រើនសុទ្ធតែមានអ្នករត់ការបង់លុយអោយសមត្ថកិច្ចជាខែ និងជារដូវ ដោយឩបករណ៍ល្មើស ទាំងនោះគេគិត ទៅតាមប្រភេទល្មើសធំ តូច រឺមធ្យម ហើយការចំណាយ រត់ការបង់ជូនសមត្ថកិច្ច ជាថ្នូរនិងការបិទភ្នែក មិនង្ក្រាបក្នុងមួយវង់ៗគឺត្រូវចំណាយ រាប់សិបលានរៀលឯណោះ។
ពាក់ព័ន្ធនិងបទល្មើសនេសាទ ដែលកំពុងកើតមាននៅ ក្នុងចំណុចច្បាបញាំម នោះ នាយសង្កាត់រដ្ឋបាលជលផលក្បាលតោល ធ្លាប់បានអះអាង កន្លងមកថា លោកទើបតែមកកាន់សង្កាត់ រដ្ឋបាលជលផលនេះថ្មី ហើយការទប់ស្កាត់ និងបង្រ្កាបលោកតែងតែចុះល្បាត និងបង្រ្កាបជាប្រចាំ តាមបទបញ្ជារបស់ថ្នាក់លើ ។
អង្គភាពសារព័ត៌មាន ឆន្ទះយុវជន ពុំអាចសុំការបំភ្លឺពីលោក ផស់ នាយសង្កាត់រដ្ឋបាលជលផលក្បាលតោល បានទេ?