Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និង អាវុធហត្ថខណ្ឌមានជ័យ ឧបត្ថម្ភអំណោយ ដល់ សមាជិក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

ដោយអនុវត្តតាមការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយស្មារតីទទួលខុសត្រូវក្នុងនាមជា មេបញ្ជាការខណ្ឌ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានប្រជុំជួរត្រួតពិនិត្យកម្លាំងដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងបានឧបត្ថម្ភអំណោយ ដល់ នាយ នាយរង អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ១ការ៉ុង, ទឹកក្រូច១កេស, ភេសជ្ជៈប៊ឺរី១២ដប គ្រប់ៗគ្នា។ និង លោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថ ខណ្ឌមានជ័យ ក៏បានប្រជុំជួរត្រួតពិនិត្យកម្លាំងដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងបានឧបត្ថម្ភអំណោយ ដល់ នាយ នាយរង អាវុធហត្ថខណ្ឌមានជ័យ ទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន៖ មី០១កេស, ទឹកក្រូច១កេស, ត្រីខកំប៉ុង០១យួរ, ម៉ាស០១ប្រអប់ និងថវិកាចំនួន ៥០,០០០៛ (ប្រាំម៉ឺនរៀល) គ្រប់ៗគ្នាផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ