ខេត្តកំពង់ធំ និងកំពងឆ្នាំង៖ ក្រុមសមត្ថកិច្ចនិអជ្ញាធរខេត្តគឺកំពង់ធំ និងកំពង់ឆ្នាំបានជួបប្រជុំដកស្រង់បទពិសោធន៍ និង លើកទិសដៅ សំរាប់អនុវត្ត រវាង កងកម្លាំង ស្រុកកំពង់លែង ខេត្ត កំពង់ឆ្នាំង និង កងកម្លាំង ក្រុងស្ទឹង សែន ខេត្តកំពង់ធំ ក្រោម អធិបតី ភាព លោកឧត្តម សេនីយ៍ត្រីលឹម ហេន ស្នងការរង នគរបាល ខេត្ត កំពង់ធំ ,លោកវរសេនីយ៍ឯក ជុន ថារិទ្ធ ស្នងការរងនគរបាលខេត្ត កំពង់ឆ្នាំង និង លោក ផៅ ស្រៀង អភិបាលរងស្រុក កំពង់លែងនិងមាន សមាសភាពចូលរួម មានលោក អធិការ, អធិការរង លោកមេបញ្ជា ការកងរាជអាវុធហត្ថ ស្រុក លោក មេបញ្ជាការ ផ្នែកសឹក រងស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង និង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ សរុប ចំនួន៣២ នាក់ កាលពីថ្ងៃទី២៤ខែមិនា២០១៧នេះនៅចំណុច គោកព្រះជាប់ព្រំប្រទល់ខេត្តកំពង់ធំ ភូមិសាស្ត្រឃុំច្រណូក។
អង្គប្រជុំ បានឯកភាពគ្នា ធ្វើ សំណើរ ដាក់ប៉ុស្តិ៍ និង កម្លាំង ប្រចាំការ នៅចំណុចខាងលើ ដើម្បីត្រួតពិនិត្យ បង្ការ,បង្ក្រាប បទល្មើស និងរក្សាសន្តិសុខ សុវត្ថិ ភាព ជូនអ្នកធ្វើដំណើរ ឆ្លងកាត់ តំបន់ នោះ និងកំណត់ ធ្វើការប្រជុំ ដកស្រង់បទពិសោធន៍ ទៅវិញទៅ មក ក្នុងរយះពេល ៣ ខែម្តង និងបើក្នុង ករណីពិសេស នឹងធ្វើការប្រជុំបន្ទាន់ ជាក់ស្តែង ៕