Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ ស្នងការនគរបាលខេត្ត​ ដឹកនាំប្រតិភូ​ ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ ដល់កងកម្លាំង នគរបាលការពារព្រំដែនគោកខេត្តមណ្ឌលគិរី ក្នុងឱកាសពីធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ព.ស ២៥៦៦ គ.ស២០២២

មណ្ឌលគិរី ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ព.ស២៥៦ ត្រូវនឹង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៣០៣ បានរៀបចំពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខដល់កងកម្លាំង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ និ​ង លេខ៦២១​ ក្នុងឱកាពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ព.ស ២៥៦៦ គ.ស២០២២។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និង មានការអញ្ជើញចូលរួមពី អស់លោក/លោកស្រី ស្នងការរង​ ប្រតិភូអមដំណើរ​ លោកមេបញ្ជាការ មេបញ្ជាការរង នាយ នាយរងផ្នែក និង មន្ត្រីវរៈសេនាតូចទាំង០២។​
ក្នុងឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោស្នងការ ក៏បាននាំយកអំណោយ​ដ៏ថ្លៃថ្លា របស់​ ​ឯកឧត្តម នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត នេត​សាវឿន អគ្គស្នងការនគរបាលជាតិ ជាគ្រឿងឧបភោគបរិភោគ និងថវិកាដើម្បីផ្ដល់ជូនដល់កងកម្លាំងវរសេនាតូចទាំងពីរ ដោយក្នុងមួយវរៈៗសេនាតូចទទួលបាន៖ -ថវិការចំនួន៦លានរៀល (ប្រាំមួយលានរៀល)-អង្ករ២តោន,មី​០៥កេះធំ , ត្រី​ខ ០៥កេះធំ , ទឹកត្រី ៣៣យួរ/កេះ , ទឹកស៊ីអ៉ីវ១០យួរ , ប្រេងឆា ១កេះធំ , ប៊ីចេង ៣គីឡូ , ទឹកសុទ្ធ ២០កេះ , ទឹកអាកុល ១៥០លីត្រ , ជែលលាងដៃ ៣កេះធំ និងសម្ភារៈមួយចំនួនទៀត។​ ​ដោយឡែក​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជួយឧបត្ថម្ភនូវ ថវិកាផ្ទាល់ខ្លួនចំនួន១,៥០០$។ និងថវិកាសប្បុរសជននានាក្នុងខេត្តមណ្ឌលគិរី ចំនួន ២,០០០$ និង ០៧លានរៀល ផងដែរ។ ស្ថិតក្នុងឱកាស់នោះដែរលោកឧត្តមសេនីយ៍ទោស្នងការ ក៏បានពាំនាំយកនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត នេត​ ​សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគោកទាំងពីរ ដែលកំពុងបំពេញភារកិច្ចឈរជើងតាមខ្សែបន្ទាត់ព្រំដែន សូម ថែរក្សាសុខភាពឲ្យបានល្អ ដែលជាកត្តាចម្បងចំពោះកងកម្លាំងយើងក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងមាតុភូមិជាតិ។ បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានមានប្រសាសន៍ណែនាំដល់កងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវពង្រឹងការដើរល្បាត ទាំងល្បាតសហការ និងល្បាតស្របពេលជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងភាគីមិត្ត ដើម្បីទប់ស្កាត់ និងធ្វើការបង្ក្រាបទាន់ពេលវេលា នូវរាល់បទល្មើសផ្សេងៗក្នុងតំបន់ព្រំដែន ពិសេសបទល្មើសផ្សេងៗដែលធ្វើសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់តាមវិធានរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល «៣កុំ ៣ការពារ» ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី