នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម សាយ ម៉េងគីម សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី បានដឹកនាំសហការី បានអញ្ជើញគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ប៊ូ ឡាំ សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌល ខេត្តរតនគិរី នៅគេហដ្ឋានស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
សូមបញ្ជាក់ថា ឯកឧត្តម ប៊ូ ឡាំ សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌល ខេត្តរតនគិរី បានទទួលមរណភាព កាលពីវេលាម៉ោង ១២:១២នាទីថ្ងៃត្រង់ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។