Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

​ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានដឹកនាំលោក លោកស្រីស្នងការរង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ប៊ូ ឡាំ សមាជិករដ្ឋសភា និង ជាអ្នកតំណាងរាស្រ្តមណ្ឌល ខេត្តរតនគិរី

ខេត្តមណ្ឌលគិរី ៖ នៅរសៀល ថ្ងៃព្រហស្បតិ៍៥រោច ខែភទ្របទឆ្នាំខាល ចត្វាស័ក.ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានដឹកនាំលោក លោកស្រីស្នងការរងនឹង បាននាំយកនូវ ថវិការចំនួន ៣,០០០,០០០(បីលានរៀល)​អញ្ជើញយកចូលរួមក្នុងពិធីបុណ្យនឹងគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ប៊ូ ឡាំ សមាជិករដ្ឋសភា និង ជាអ្នកតំណាងរាស្រ្តមណ្ឌល ខេត្តរតនគិរី ត្រូវជាពូបង្កើតរបស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពី​ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង៥ ក្នុងខេត្តមណ្ឌលគិរី បានអញ្ជើញគោរពវិញ្ញាណក្ខន្ត ឯកឧត្តម ប៊ូ ឡាំ សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌល ខេត្តរតនគិរី នៅគេហដ្ឋានស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

សូមបញ្ជាក់ថា ឯកឧត្តម ប៊ូ ឡាំ សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌល ខេត្តរតនគិរី បានទទួលមរណភាព កាលពីវេលា ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី