Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មន្ត្រី​សាលាក្រុង​ចាប់​រថយន្ត​ពី​គ្រឿង​យក​លុយ​ពី​ឈ្មួញ​ព្រលែង​វិញ

រតនគិរី​៖  ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១​រសៀល​រហូត​ដល់​ម៉ោង​២​ជាង​រសៀល​ថ្ងៃ​ដដែល​ទើប​ក្រុម​ឈ្មួញ​បាន​និយាយ​ត្រូវ​ថ្លៃ​គ្នា​រួច​ដោះលែង​រថយន្ត​សាំ​យ៉ុង​ចំនួន​២​គ្រឿង​ដែល​ផ្ទុក​ឈើប្រណិត​ពេញ​រថយន្ត​តែ​ម្តង ក្នុង​សកម្មភាព​ជាក់ស្តែង​គេ​បាន​ឃើញ​រថយន្ត​របស់​លោក​កៃ សាវិន ជា​មន្ត្រី​ទទួលបន្ទុក​រដ្ឋបាល​សាលាក្រុង​ដាក់​រថយន្ត​របស់​ខ្លួន​កាង​មុខទ្វារ​ចេញចូល​ជា​កន្លែង​រថយន្ត​យក​មក​ស្តុក​ទុក​នៅ​ក្នុង​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។

​បើ​តាម​ប្រភព​ពត៌មាន​ពី​តៃកុង​ឡាន​ទាំង​២​ខាងលើ​បាន​អោយដឹងថា​នៅ​ថ្ងៃកើតហេតុ​នោះ​ក្រុម​ពូកគេ​មាន​រថយន្ត​ចំនួន​៤​គ្រឿង​ម៉ាក​សាំ​យ៉ុង​បាន​ស៊ីឈ្នួល​ដឹក​ឈើប្រណិត​ចេញពី ខេត្ត​ស្ទឹងត្រែង ស៊ីឈ្នួល​ឈ្មោះ​ស្រី​ជី​ង ជា​ជនជាតិ​វៀតណាម​នៅក្នុង​ខណៈនោះ​ដែរ​ពេល​រថយន្ត​ម៉ាក​សាំ​យ៉ុង​ទាំងពីរ​មក​ដល់​ទី​រួម​ក្រុង​បាន​លុង​ស្រាប់តែ​លិចចេញ​រថយន្ត​ម៉ាក​បា​ឡែន ពាក់​ស្លាក​លេខ​ភ្នំពេញ​2AK0018 ពណ៌​ស របស់​លោក​កៃ សាវិន បាន​ដេញតាម​ពីក្រោយ​ជាប់​តែម្តង ហើយ​បាន​រត់​ចូល​កន្លែង​ឃ្លាំង​ស្តុក​ឈើ​ដែល​មាន​ទីតាំង​ខាងលើ​រួច​ធ្វើការ​ចរចា​គ្នា​អស់​រយៈពេល​ជិត​២​ម៉ោង​ទើប​ត្រូវរ៉ូវ​គ្នា​គឺ​សេវា​បង់​ទៅអោយ​លោក​កៃ សាវិន អស់​៣០០០​ដុល្លា និង​សុំ​ក្រៅ​៥០០​ដុល្លា​ថែម​ទៀត សរុប​៣៥០០​ដុល្លា​។ តៃកុង​ឡាន​ទាំង​២​បាន​បន្តទៀតថា រថយន្ត​ចំនួន​៤​គ្រឿង​ម៉ាក​សាំ​យ៉ុង​នោះ​មន្ត្រី​សាលាក្រុង​ខាងលើ​ចាប់បាន​តែ​២​គ្រឿង​នោះ​ទេ​ដោយ​ពីរ​គ្រឿង​ទៀត​រត់គេច​បាត់​។

​ដោយឡែក ម្ចាស់​ដី​ឡូត៍​បានអោយដឹង​ថា​ដោយ​មាន​បញ្ជា​ពី​ម្ចាស់​ឈើ​អោយ​តេ​ទូរស័ព្ទ​ហៅ​លោក​កៃ សាវិន មក​និយាយ​គ្នា​ខាងក្រៅ ដើម្បី​កំណត់​អោយ​ម្ចាស់​ឈើ​ដែល​មាន​ឈ្មោះ​ខាងលើ​ប្រគល់​ថវិការ​ជូន​លោក​កៃ សាវិន ចាប់ពី​ម៉ោង​២​រសៀល​តែ​មកដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​នេះ​ឈ្មោះ​ស្រី​ជី​ង ជា​ម្ចាស់​ឈើ​អត់​បាន​ប្រគល់​លុយ​មក​អោយ​គាត់​(​ម្ចាស់​ដី​ឡូត៍​) ដើម្បី​យក​មក​អោយ​ឈ្មោះ​កៃ វិន​នោះ​ឡើយ​ធ្វើ​អោយ​ម្ចាស់​ដី​ឡូត៍​មានការ​ព្រួយ​បារ​ម្មណ៍ ក្នុង​ខណៈ​នេះ​គឺ​ឈើប្រណិត​ក្នុង​ដីឡូត៍​របស់គាត់ និង​រថយន្ត​សាំ​យ៉ុង​បាន​ទំលាក់​ឈើ​ចេញ​អស់​បើករថយន្ត​គេច​បាត់​។​

​ដោយឡែក លោក កៃ សាវិន ជា​មន្ត្រី​សាលាក្រុង​ទទួលបន្ទុក​រដ្ឋបាល​បានអោយដឹង​ថា​គាត់​អត់​បាន​ទទួល​លុយ​ពី​ក្រុម​ឈ្មួញ​ដូច​ការចោទប្រកាន់​នោះទេ ដោយ​មូលហេតុ​ម្ចាស់​ឈើ​និង​ម្ចាស់​ដី​ឡូត៍​ជា​អ្នក​ស្គាល់គ្នា​៕

WhatsApp Image 2017-03-23 at 7.18.42 AM (1) WhatsApp Image 2017-03-23 at 7.18.42 AM WhatsApp Image 2017-03-23 at 7.18.43 AM

Filed in: ខេត្តរតនគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី