Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

វប្បធម៌ចែករំលែកជួយគ្នាគ្រប់គ្រាលំបាក ក្លាយជាគំរូមួយ ដែលអតីតសិស្សសាលាបាក់ទូកមួយក្រុម ធ្វើជាប់ជាប្រចាំ!

នាល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានការជួបជុំអតីតមិត្តភក្តិ រួមជំនាន់សាលាបាក់ទូក មួយក្រុម ដើម្បីធ្វើការប្រគល់ថវិកាជូនដល់មិត្តម្នាក់ ឈ្មោះ កង ចំរើន ដែលកំពុងជួបការខ្វះខាត ក្នុងការព្យាបាលជំងឺរលាកក្រពះពោះវៀនធ្ងន់ធ្ងរ។

អតីតមិត្តរួមជំនាន់សាលាបាក់ទូក ក្នុងវ័យបច្ឆិមមួយក្រុមនេះ តែងតែយកចិត្តទុកដាក់ព្រួយបារម្ភពីមិត្តភក្តិ ក៏ដូចជាអតីត លោកគ្រូអ្នកគ្រូរបស់ខ្លួន ប្រកបដោយមនោសញ្ចេតនាគោរពស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត ជាក់ស្តែងគឺតែងតែបាន ជួបជុំប្រារព្ធពិធីដឹងគុណលោកគ្រូអ្នកគ្រូ ជាប្រចាំដោយផ្តល់ថវិកានិងអំណោយមួយចំនួនជូនដល់ពួកគាត់ និងតែងតែ បានបរិច្ចាគធនធានជួយដល់មិត្តទាំងឡាយណា ដែលជួបការលំបាក ហើយខ្វះលទ្ធភាព គ្រប់ពេលវេលា តាមរយៈគៀងគរគ្នា ប្រមែប្រមូលថវិកាក្នុងបណ្តាញWhatsApp និង Telegram។ ដូចទម្លាប់ផងដែរ ក្នុងគ្រាដែល លោក កង ចំរើន ដែលកំពុង ជួបការខ្វះខាត ក្នុងការព្យាបាលជំងឺនាពេលនេះ មិត្តភក្តិម្នាក់ៗ បានរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន តាមសទ្ធា សរុបបានថវិកាចំនួន ៥,៧០០ដុល្លារ ដើម្បីយកទៅប្រគល់ជូនលោក ទុកជាការជួយសម្រាលបន្ទុកក្នុងការព្យាបាល តែដោយស្ថានភាពផ្លូវចូលទៅផ្ទះរបស់លោក កង ចំរើន មានសភាពតូចចង្អៀតនិងពិបាកធ្វើដំណើរចូលទៅដល់ ទើបមិត្តភក្តិទាំងអស់ មូលមតិគ្នា យកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើជាកន្លែងជួបជុំគ្នាប្រគល់ថវិកា។

កាយវិការ យកចិត្តទុកដាក់ព្រួយបារម្ភពីមិត្តភក្តិ របស់អតីតសិស្សសាលាបាក់បាក់ទូកមួយក្រុមនេះ គឺបានធ្វើឡើង អស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតបង្កើតបានជាពាក្យស្លោកប្រចាំក្រុមមួយថា “សាមគ្គី មិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក ” ដែលក្លាយទៅជា វប្បធម៌សាមគ្គីជាគំរូមួយ ក្នុងការរួបរួម យកចិត្តទុកដាក់ជួយគ្នាគ្រប់កាលៈទេសៈ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ