Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ថង សាវុន​អភិបាលខេត្ត បាននាំយកនូវអំណោយ​មនុស្សធម៌ ពីសាខា​កាកបាទក្រហម​ខេត្ត​យកមកសួរសុខទុក្ខប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ដោយ​ខ្យល់ក​ន្ទ្រា​ក់​ចំនួន​១៥​គ្រួសារ

រតនគីរី ៖  ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយ​ខ្យល់ក​ន្ទ្រា​ក់​ចំនួន​១៥​គ្រួសារ មកពី​ឃុំ​ចំនួន ២ របស់​ស្រុក​វ៉ឺ​ន​សៃ នា​ព្រឹក​ថ្ងៃទី ១៨ ខែ​មិនា​ឆ្នាំ ២០១៧ បាន​មកជួបជុំ​គ្នា នៅ​សាលាស្រុក​ដើម្បី​ទទួល អំណោយ​មនុស្សធម៌​ពី សារ​ខា​កាកបាទក្រហមកម្ពុជា ខេត្ត​រតនគិរី​។

​ពិធី​នេះ​ប្រព្រឹត្តទៅ ក្រោម​វត្តមាន ឯកឧត្តម ថង សាវុន​អភិបាលខេត្ត​និង​ជា​ប្រធា គណៈកម្មាធិការ កាកបាទក្រហមកម្ពុជា​ខេត្ត ព្រមទាំង លោក លោកស្រី ជា​សមាជិក សមាជិការ គណៈ កម្មា​ធិ​ការ សាខា​កាកបាទក្រហម​ខេត្ត ជាច្រើនរូប​ទៀត ។

​ថ្លែង​ទៅ​កាន់ ប្រជាពលរដ្ឋ​ដែល​មក​ទទួល​អំណោយ មនុស្សធម៌​ពេលនេះ ឯកឧត្តម ថង សាវុន បាន​ពាំនាំ មក​នូវ​ការសាកសួរ​សុខទុក្ខ និង​ការ​នឹករលឹក​និង​ការចូលរួម​សោកស្តាយ ពី​សំណាក់ សម្តេច អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល សម្តេច​ទាំង​ពីរ​តែងតែ គិតគូ និង​ខ្វល់ខ្វាយ ជានិច្ច​ចំ ពោះ​សុខទុក្ខ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​យើង នៅ​ទូ​រទាំង​ប្រទេស ។​

​ឯកឧត្តម សង្កត់ ធ្ងន់​ថា កាកបាទ​ក្រហ​ម្ពុ​ជា ជា​សេនាធិការ​អោយ​រាជរដ្ឋាភិបាល លើ​កិច្ចការ​មនុស្សធម៌ ហើយ​ជា​ស្ថាប័ន មួយ​ឯករាជ្យ ដោយ​ឈរ​លើ​គោលការណ៍​គ្រឹះ​ទាំង ៧ របស់​កាកបាទក្រហម អឌ្ឍ​ច័ន្ទ​ក្រហម អំណោយ មនុស្សធម៌ របស់​កាកបាទក្រហម មិន​ប្រកាន់​ពូជសាសន៍ ពណ៌​សំ​ប្បុរ ឬ និន្នាការ​នយោបាយ អ្វី​ឡើយ ពោល គឺ​ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​មាន​វត្តមាន​កាកបាទក្រហម​កម្ពុជា ចុះ​ជួយ​ជា​និច្ច ។

​ឯកឧត្តម ថង សាវុន បានលើកឡើង​ពី​ការខិតខំ​ប្រឹងប្រែង របស់​សម្តេច គតិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន កាកបាទ​ក្រហម ក្នុងការ​គៀគរ​ធនធាន ពី​សប្បុរសជន នានា ដើម្បី​កាកបាទក្រហម មានលទ្ធភាព បំពេញ ភារៈកិច្ច មនុស្សធម៌ ជួយ​ដល់ ជន​ចាស់ជរា គ្មាន​ទីពឹង ជនពិការ ស្ត្រី​មេម៉ាយ កូន​ច្រើន កុមារកំព្រារ និង​អ្នក​កើត ជំងឺអេដស៍ ជាពិសេស​ដល់​ប្រជាពលរដ្ឋ​ដែល រងគ្រោះ​ដោយសារ​គ្រោះ មហន្តរាយ ផ្សេងៗ ។

​ជាក់ស្តែង អំណោយ​ដែល​យកមក​ចែកជូន​នាពេលនេះ គឺ​បានមកពី​សប្បុរសជន​នានា ថ្វី​ត្បិត​តែ​មិន អាចឆ្លើយតប ទៅ​នឹង​សេចក្តីត្រូវការ របស់​បងប្អូន​ក៏ពិតមែន តែ​ក៏​អាចជួយ​សម្រួល​ដល់​ការលំបាក​បាន​មួយ​រយៈពេល សម្រាប់​បងប្អូន​ផង​ដែរ ។

​ឯកឧត្តម ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ទាំងអស់​ទាំង​១៥​គ្រួសា​ត្រូវ​ខិតខំ​ប្រកប​មុខរបរ​ទទួលទាន ជាពិសេស​សូម​មាន​ប្រុងប្រយត្ន័​គ្រោះមហន្តរាយ​ផ្សេងៗ​ផងដែរ ។​

​ត​មក ឯកឧត្តម​ក៏បាន​អញ្ជើញ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ទាំង ១៥ គ្រួសារ ដោយ​ក្នុង ១ គ្រួសារ ទទួលបាន​អង្ករ ៣០ គី​ឡូ មី ១ កេស ត្រីខ ១ យួរ ឃី​ត​មួយកញ្ចប់ ព្រម​ទាំង​ថវិកា​សម្រាប់​យក​ទៅ​ទិញ​សង្ក័សី ប្រក់​ដំបូល​ផ្ទះ​ឡើងវិញ តាម​ការជាក់ស្តែង ។ អ្នក​ដែល​ទទួល​ផលប៉ះពាល់​តិច​និង​ច្រើន ។

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៤ ខែ​មិនា ឆ្នាំ​២០១៧ វេលា​ម៉ោង​៦,០០​នាទី​មាន​ខ្យល់ក​ន្ទ្រា​ក់​បក់បោក​យ៉ាងខ្លាំង​ប៉ះ​ចំ​ឃុំ​ចំនួន ២ ក្នុងស្រុក​វ៉ឺ​ន​សៃ គឺ​ឃុំ​ប៉ាកកា​ឡាន់ និង​ឃុំ​កា​ចូន បណ្តា​យ​អោយ​ផ្ទះ​ប្រជាពលរដ្ឋ​១៥​ខ្នង ផ្ទះ​រង​ផលប៉ះពាល់​ប៉ើង​ដំបូល ៕

IMG20170318dp4-1IMG20170318dp4-2

Filed in: ខេត្តរតនគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី