នៅព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្តបានអញ្ជើញជាគណអធិបតីក្នុងកម្មវិធី បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោតថ្មីក្នុងអាណត្តិទី៥
ក្នុងគោលបំណង៖ ដើម្បីឲ្យបានយល់ជ្រាបពី
១. រចនាសម្ព័ន្ធ តួនាទី ភារកិច្ច ខ្សែគណនេយ្យភាព និងការទំនាក់ទំនងអន្តររដ្ឋបាល
២. ការងារត្រូវធ្វើក្រោយប្រកាសចូលកាន់តំណែង
៣. អំពីកិច្ចការប្រជុំប្រឹក្សា
៤. ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល
៥. ការផ្តល់សេវាសាធារណៈ
៦. កិច្ចការរដ្ឋបាល
៧. ការផ្លាស់ប្តូរក្រុមប្រឹក្សា និងការគ្រប់គ្រងបុគ្គលិក
៨. ការគ្រប់គ្រងហិរញ្ញវត្ថុ
ដោយមានការអញ្ជើញចូលរួមពីគ្រូបង្គោលថ្នាក់ជាតិ គ្រូបង្គោលថ្នាក់ខេត្ត និងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានជាប់ឆ្នោតថ្មី កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគាររដ្ឋបាលខេត្ត។