មណ្ឌលគិរី ៖ នៅព្រឹក ថ្ងៃចន្ទ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នាវេលា ម៉ោង៨និង០០នាទីនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២២និងលើកទិសដៅទៅអនុវត្តការងារខែបន្តនាខែខាងមុខ។
កិច្ចប្រជុំនេះបានប្រព្រឹត្តិធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តនិងមានកាអញ្ជើញចូលរួមពីលោក លោកស្រីជាស្នងការរងទទួលការងារនៅតាមបណ្តាផែនជំនាញនិមួយៗព្រមទាំងលោកនាយនាយរងការិយាល័យជំនាញលោកស្នងការរងទទួលការងារព្រំដែនលោកមេបញ្ជាការនគរបាល ការពារព្រំដែនគោកទាំងពីរលោកមេប៉ុស្តិ៍ច្រកទ្វារថ្វេរភាគីទាំង០៣លោកអធិការនគរបាលក្រុងស្រុកទាំង០៥លោក
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំសង្កាត់ដែលបានចូលរួមសរុបចំនួន.១៣៥.នាក់។
ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បើក កិច្ចប្រជុំនិងបានអនុញ្ញាតិអោយលោកវរសេនីយ៍ទោ ម៉ិញ ឈុន នាយការិយាល័យសរុបនិងវិភាគឡើងអានរបាយការណ៍ស្តី ពីកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅអនុវត្តបន្តនាខែខាងមុខទៀត។
-ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានផ្តោតយ៉ាងសំខាន់ទៅលើការងារជំនាញនៅតាមបណ្តាផែននិមួយៗដែលទទួលគ្រប់គ្រងលើការងាររបស់ខ្លួនជា។ ពិសេសអធិការនគរបាលក្រុង ស្រុកទាំងប្រាំនិងប៉ុស្តិ៍នគរបាលទាំង២១ធ្វើកា បង្រ្កាបបទល្មើសនានាដែលបានកើតឡើងក្នុងមូលដ្ឋានត្រូវដំឡើងនូវបញ្ជីរឈ្មោះមុខសញ្ញាក្មេងទំនើង បងធំបងតូចអោយបានច្បាស់លាស់នៅតាមបណ្តាអធិការក្រុងស្រុកទាំងប្រាំ និងនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ សង្កាត់ជាពិសេសនិង ផ្តោតយ៉ាងសំខាន់ទៅលើការងារជំនាញព្រហ្មទណ្ឌ។ មិនតែប៉ុណ្ណោះលោក ឧត្តមសេនីយ៍ទោ ស្នងការបានជំរុញទៅលើការងារផ្តល់អត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋអោយបានទាំងអស់គ្នា នៅតាមបណ្តាឃុំសង្កាត់និងខិតខំយកចិត្តទុកដាក់ទៅលើការងារសន្តិសុខនិងត្រូវគ្រប់គ្រងអោយបានច្បាស់លាស់ នូវរាល់ការស្នាក់នៅរបស់ជនបរទេសនៅតាមបណ្តា(ក្រុមហ៊ុននានា)អោយបានច្បាស់លាស់តាមរយ:ប្រព័ន្ធ(cscps)។
មុននិងបញ្ចប់ឯកឧត្តម ឧត្តមសេនីយ៍ទោស្នងការបានជំរុញដល់លោកស្នងការរង ទទួលការងារព្រំដែននៃ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ ត្រូវនាំយកនូវអំណោយដែលជាគ្រឿងឧបភោគបរិភោគទៅធ្វើការចុះសួរសុខទុក្ខដល់កងកម្លាំងនគរបាលដែល កំពុងឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែនផងដែរ៕