Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះពិនិត្យស្ថានភាពបង្គោលព្រំដែនកម្ពុជា-វៀតណាម ដែលប្រឈមនឹងការបាក់ស្រុត ដោយជំនន់ទឹកភ្លៀង ក្នុងស្រុកកែវសីមា

មណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សាយ ម៉េងគីម អភិបាលខេត្តស្តីទី បានដឹកនាំកងកម្លាំង មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យមើលស្ថានភាពបង្គោលព្រំដែនលេខ៦០/៣៨ (១) និងធ្វើការសាងសង់ច្រាំងនៅទីតាំងបង្គោលឡើងវិញ ដើម្បីការពារបាក់ច្រាំងបន្តទៀត ដែលនឹងធ្វើឱ្យបង្គោលព្រំដែនដួលរលំធ្លាក់ចូលទឹក រវាងព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅភូមិសាស្រ្តស្រុកកែវសីមា ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។

ឯកឧត្តម សាយ ម៉េងគីម អភិបាលខេត្តស្តីទី បានឲ្យដឹងថា ដោយមានការណែនាំពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដើម្បីឲ្យក្រុមការងារចុះពិនិត្យស្ថានភាពបង្គោលព្រំដែន នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ក្នុងនោះ មានបង្គោលព្រំដែនលេខ៦០/៣៨ (១) ដែលហូរច្រោះបាក់ស្រុតដីនៅជិតបង្គោល ដើម្បីធ្វើយ៉ាងណា ឱ្យមន្រ្តីជំនាញ សហការជាមួយកងកម្លាំង ក្នុងការរៀបចំសាងសង់ និងលុបច្រាំងនៅទីតាំងបង្គោលឡើងវិញ ដើម្បីការពារបាក់ច្រាំងបន្តទៀត។ លោក ក៏បានណែនាំដល់កងកម្លាំង ដែលកំពុងឈរជើងតាមបន្ទាត់ខ្សែបន្ទាត់ព្រំដែនកម្ពុជា- វៀតណាម ត្រូវបន្តចូលរួមទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិនានា ការពារសន្តិសុខសណ្ដាប់ធ្នាប់ ការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិ។

ឯកឧត្តម សាយ ម៉េងគីម ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ព្រោះរដូវនេះ ជារដូវវស្សា នឹងត្រូវចេះរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីចៀសផុតពីជំងឺតម្កាត់ផ្សេងៗ ជាពិសេស ត្រូវបន្តចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី