Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយសួរសុខទុក្ខគ្រួសារលោកអនុសេនីយ៍ឯក ហ៊ុន ឡា ជំនួយការអាវុធហត្ថខណ្ឌដូនពេញ ដែលជួបទុក្ខលំបាកដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋាន

នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនចូលរួមចំណែកសម្រាលទុក្ខលំបាកដល់គ្រួសារលោកអនុសេនីយ៍ឯក ហ៊ុន ឡា ជំនួយការអាវុធហត្ថខណ្ឌដូនពេញ ដែលជួបទុក្ខដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារ បាននាំយកថវិកាចំនួន 4 លានរៀល, ស័ង្គសី 50 សន្លឹក, អង្ករ 2 បាវ, មី 1 កេសធំ, ទឹកសុទ្ធ 2 កេស, ត្រីខកំប៉ុង 2 យួរ, ទឹកត្រីទឹកសុីអុីវ 2 យួរ និង អំណោយរបស់មូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ មាន អង្ករ​  2 បាវ, មី 2 កេសតូច, ទឹកស៊ីអុីវ  2 យួរ, ទឹក​ត្រី​  2 យួរ,  ត្រីខកំប៉ុង 1 កេស, ទឹកសុទ្ធ​  5 កេស ទឹកក្រូច 2 កេស និង ថវិកា 1 លាន 73 ម៉ឺនរៀល ព្រមទាំង សាលាខណ្ឌដូនពេញ បានជួយឧបត្ថម្ភជាថវិកាចំនួន 1 លាន 20 ម៉ឺនរៀល ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកគ្រួសារលោកអនុសេនីយ៍ឯក ហ៊ុន ឡា ផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ