Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ប្រជាពលរដ្ឋភូមិថាឡាបរិវ៉ាត់ ប្រមាណជាង ៨០០ គ្រួសារ​ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការកាន់កាប់ដីធ្លី

ស្ទឹងត្រែង÷ នៅថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នេះ​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង​ បានអញ្ជើញជាអធិបតីក្នុងពីធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការកាន់កាប់ដីធ្លីចំនួន ៨២៩ក្បាល់ដី ស្មេីនិងចំនួន៨២៩ គ្រួសារ​ ដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង​ ក្រោយពីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់​ និងសុរិយោដីខេត្តបានធ្វើការអត់វាស់វែងរួចរាល់។​ ដោយមានការចូលរួមសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត​ ព្រមទាំងអាជ្ញាធរស្រុកថាឡាបរិវ៉ាត់​ ជាច្រើនរូបទៀត។

យោងតាមរបាយការណ៍របស់លោក ម៉ិញ ស៉ីចាយ ប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានអោយដឹងថា : ការចែកវិញ្ញាបនបត្រ សម្គាល់ ម្ចាស់អចលនវត្ថុ ក្នុងភូមិថាឡាបរិវ៉ាត់ មានក្បាល ដីសរុប ១.៣១៦ ក្បាលដី ក្នុងនោះ បានអនុវត្តនិតិវិធី ចេញប័ណ្ណកម្មសិទ្ធ បានចំនួន ៨២៩ក្បាលដី ។

ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា÷ចាប់ពីពេលដែលទទួលវិញ្ញាបនបត្របញ្ជាក់ដីធ្លីនេះហើយ ប្រជាពលរដ្ឋទាំងអស់នឹងទទួលបាននូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់ខ្លួនហើយបាតុភាពរំលោភបំពានលើដីធ្លីដែលធ្លាប់មានកន្លងទៅត្រូវបានបញ្ចប់ជាស្ថាពរ ទន្ទឹមនឹងនេះប្រជាពលរដ្ឋជាម្ចាស់ដីមានសិទ្ធិប្រើប្រាស់អាស្រ័យផលនិងចាត់ចែងដីរបស់ខ្លួនផ្ដាច់មុខ និង ទូលំទូលាយកុំឲ្យតែយកដីនេះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់បានហាមឃាត់តែប៉ុណ្ណោះនេះហើយជាតម្លៃនៃប័ណ្ណកម្មសិទ្ធិ។

ឆ្លៀតក្នុងឱកាសនោះផងដែរ បន្ទាប់ពីពិធីចែកវិញ្ញាបនបត្របញ្ជាក់ការកាន់កាប់ដីធ្លី រួចមក ឯកឧត្តម អភិបាលខេត្ត​ បានបន្តដំណើរចុះត្រួតពិនិត្យផ្លូវបេតុងមួយខ្សែ និង
ស្ពាន អូរត្រែល ដែលជាសមិទ្ធផលថ្មីមួយរបស់ស្រុកថាឡាបរិវ៉ាត់ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដល់ប្រជាពលរដ្ឋ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដែលសាងសង់ជិតរួចរាល់ នឹង ត្រៀមសម្ពោធដាក់ប្រើប្រាស់នាពេលដល់ខ្លីខាងមុន៕

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី