Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលពិភាក្សាការងារជាមួយលោកស្រី Gwynneth Wong នាយិការអង្គការភ្លែនអន្តរជាតិប្រចាំនៅកម្ពុជា

នៅរសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោកស្រី Gwynneth Wong នាយិការអង្គការភ្លែនអន្តរជាតិប្រចាំនៅកម្ពុជា និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង សាលសវនកា។

ក្នុងជំនួបនោះឯកឧត្តម ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថាកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាង អង្គការ PLAN កម្ពុជា និងរដ្ឋបាលខេត្តស្ទឹងត្រែង គឺមានពីយូរមកហើយ មានទំនាក់ទំនងល្អ ក្នុងការសម្របសម្រួល ឲ្យមានភាពងាយស្រួលក្នុងការចូលរួមសកម្មភាពជាច្រើននៅតាមមូលដ្ឋាននានាក្នុងខេត្តស្ទឹងត្រែង។ ជំនួបជួបសម្តែការគួសមរវាងរបស់អង្គការ PLAN ជាមួយថ្នាកដឹកនាំខេត្តស្ទឹងត្រែងនាពេលនេះគឺការបង្ហាញឱ្យកាន់តែច្បាស់ពីទំនាក់ទំនងកាន់តែល្អប្រសើរថែមទៀតរវាងថ្នាក់ដឹកនាំខេត្ត និងអង្គការក្រៅរាជរដ្ឋាភិបាល។ អង្គការ Plan ទទួលបានការគ្រាំទ្រពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយបានធ្វើការ និងសកម្មភាព ទៅផ្នែកសុខាភិបាល ការគាំពារលើមាតា កុមារនិងទារក សុខភាព អនាម័យ ទឹកស្អាត ការអភិវឌ្ឍជនបទ វិស័យអប់រំ និងការងារគ្រោះមហន្តរាយផ្សេងៗជាដើម ព្រមទាំងវិស័យពាក់ព័ន្ធជាច្រើនទៀត។

ឆ្លៀតក្នុងឱកាសនោះឯកឧត្ដម អភិបាលខេត្ត បានស្នើជំរុញឲ្យអង្គការ PLAN បន្តនូវសកម្មភាពការងាររបស់ខ្លួន ពិសេសនៅតាមមូលដ្ឋាននានា ក្នុងភូមិសាស្ត្រក្នុងខេត្តស្ទឹងត្រែង៕

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី