ខេត្តកំពង់ធំ ៖ ឯកឧត្តម ជូ សំអាន ស័ក្តិសមជាមេបញ្ជាការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំឆ្លងកាត់
បទពិសោធន៍ជាច្រើនធ្វើឱ្យមានភាពលូនលើសកម្មភាពអនុវត្តច្បាប់របស់កម្លាំងនគរបាលពុំមានភាពអសកម្មណាមួយដែលមិនអាចដោះ
ស្រាយបាននោះឡើយ ពោលគឺការងារដឹកនាំមានភាពស្មោះត្រង់សុទិដ្ឋិនិយមមានការប្រជុំត្រឹម ត្រូវពីថ្នាក់លើឯកភាព ទើបសម្រេចបាន
លទ្ធផលការងារល្អដែលជាយុទ្ធសាស្ត្រក្នុងការដឹកនាំមានតម្លាភាពមានសាមគ្គីផ្ទៃក្នុងអង្គភាពបានល្អមានមនោសញ្ចោតនាល្អរវាងមេកើយ
និងកូនចៅដោយគ្មានភាពរើសអើងប្រកាន់បក្ខពួកខ្សែរយៈ ឬគាប សង្កត់កូនចៅក្រោមឱវាទណាមួយឡើយ ។
ក្នុងនាមជាអ្នកដឹកនាំប្រកបដោយសមត្ថភាពឈ្លាសវៃប្រកាន់នូវសីលធម៌ល្អខ្ចាប់ខ្ចួន ឯកឧត្តម ឧត្តមសេនីយ៍ ទោ ជូ សំអាន ស្នងការនគរ
បាលខេត្តកំពង់ធំ ទទួលបានការកោតសរសើរចំពោះជំហដឹកនាំរបស់ ឯកឧត្តម ដែលត្រូវបានមន្ត្រីក្រោមឱវាទនិងប្រជាពលរដ្ឋតែងតែ
គោរពស្រឡាញ់ជឿជាក់លើការងារបំរើប្រជាពលរដ្ឋឱ្យមានភាពកក់ក្តៅស័ក្តិសមនឹងឋានៈតួនាទីដែលរាជរដ្ឋាភិបាលប្រគល់ឱ្យក្រោមការដឹក
នាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម
ជូ សំអាន បានខិតខំប្រឹងប្រែងលើការងារដឹកនាំអនុវត្តច្បាប់ជូនដល់រាជរដ្ឋាភិបាលទើបទទួលបានស្នាដៃល្អក្នុងុការងារដឹកនាំធ្វើឱ្យ
ប្រជាពលរដ្ឋមានការកោតសរសើរចំពោះ ឯកឧត្តមថាជាថ្នាក់ដឹកនាំគំរូក្នុងខេត្តកំពង់ធំទៀតផង ។
ទាក់ទិននឹងការរិះគន់របស់បុគ្គលមួយចំនួនតូចមកលើ ឯកឧត្តម ជូ សំអាន ស្នងការខេត្តកំពង់ធំថា បានប្រព្រឹត្តអំពើ ពុករលួយនោះគឺជា ការនិយាយបង្កាច់បង្ខូចកិត្តិយសកេរ្តិ៍ឈ្មោះរបស់ ឯកឧត្តមប៉ុណ្ណោះ ព្រោះគ្មានភស្តុតាងណាដែលត្រូវយកមកដាក់បន្ទុក ចំពោះឯកឧត្តម នោះឡើយ ។ ចំណែកឯរឿងថា ឯកឧត្តម បានឃុបឃិតគ្នាជាមួយបក្ខពួក និងលោកព្រះរាជ អាជ្ញាយកឡានដែលបានចាប់ទុកពីបទ ល្មើសហើយយកមកជិះប្រើប្រាស់ប្រយោជន៍ផ្ទាល់ខ្លួននោះ ក៏វាជារឿងមិនពិតទាល់តែ សោះ។
នេះបើតាមប្រភពស្និទ្ធនឹងឯកឧត្តម បានឱ្យដឹងថា អង្គភាពស្នងការបានធ្វើសំណើសុំជាគោលការណ៍ជូនដល់សម្តេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃរួចហើយក៏មានចំណាឯកភាពពីថ្នាក់លើមកទៀត ទើប ឯកឧត្តម ជូ សំអាន ស្នងការក៏បានសម្រេចយក
រថយន្តនោះមកបំរើក្នុងអង្គភាពដោយសារអង្គភាពមានការខ្វះខាតមធ្យោបាយបម្រើការងារ ពេលប្រតិបត្តិការចុះមូលដ្ឋាន តែប៉ុណ្ណោះ
មិនមែនយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះឡើយ ។
ប្រភពដដែលបានលើកឡើងថា អ្នកដែលបានអះអាងទម្លាយរឿងចោទប្រកាន់ទៅលើករណីមានភាពមិនប្រក្រតីនេះគឺសុទ្ធតែជាមនុស្ស
មានគំនិតមិនល្អមិនស្មោះត្រង់មិនគោរពមេកើយប្រឆាំងនឹងការចាត់តាំងរបស់ថ្នាក់ដឹកនាំ ព្រោះអ្វីដែលពួក គេបានវាយប្រហារមកលើ
ឯកឧត្តម គឺខុសពីការពិតទាំងស្រុង ដូចនេះសូមឱ្យពួកគេទាំងនោះពិចារណាកែប្រែចរិកលក្ខណៈសម្បត្តិឱ្យមានសីលធម៌សេចក្តីថ្លៃថ្នូរ
ឡើងវិញ ទើបជាការប្រសើរជាងជៀសវាងបង្កភាពថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋដែលកំពុង មានប្រជាប្រិយភាពជាមួយឯកឧត្តម បានខិតខំ
ប្រឹងប្រែងយកចិត្តទុកដាក់ដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលាក្នុងមូលដ្ឋានភូមិ-ឃុំ និងខេត្តឱ្យកាន់តែរឹងមាំមានភាពល្អ ប្រសើរ ឡើងជាលំដាប់តាមគោលការណ៍របស់រាជរដ្ឋាភិបាល ។
មជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅបានសម្តែងនូវការកោតសរសើរចំពោះស្នាដៃដឹកនាំរបស់ ឯកឧត្តម ជូ សំអាន ថា ជាថ្នាក់ដឹកនាំគំរូ
គួរតែមាន មោទនៈភាពដល់រាជរដ្ឋាភិបាលត្រូវបានលើកទឹកចិត្តជូនដល់ ឯកឧត្តម ដែលបានខិតខំ យកចិត្តទុកដាក់បំពេញតាមតួនាទី
និងភារៈកិច្ចរបស់ក្រសួងមហាផ្ទៃក៏ដូចជារាជរដ្ឋាភិបាលប្រគល់ឱ្យក្នុងការបំរើប្រជាពលរដ្ឋអស់ពីកម្លាំងកាយចិត្តប្រាជ្ញាស្មារតីដ៏មោះមុត
ដោយសារមានជំនាញច្បាស់លាស់ក្នុងការទទួលខុសត្រូវខ្ពស់លើសកម្មភាពប្រតិបត្តិការរបស់កងកម្លាំងពេលអនុវត្តបទបញ្ជាមានជំហរឹងមាំ
ហើយទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់ ចាប់តាំង គឺ ឯកឧត្តម បានឡើងមកកាន់តំណែងជាស្នងការនគរបាលខេត្តកំពង់ធំមក
គឺបានធ្វើឱ្យមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋកោត សរសើរគោរពស្រឡាញ់គ្រប់ៗគ្នា ៕