Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សម្ដេច​វិបុល​បញ្ញា សុខ អាន បាន​ទទួល​មរណៈភាព​ដោយ​រោគ​គា​ពាធ ក្នុង​ជន្មាយុ​៦៧​ឆ្នាំ ថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១៩:៣០

សម្ដេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី បាន​ទទួល​មរណៈភាព​ដោយ​រោគ​គា​ពាធ ក្នុង​ជន្មាយុ​៦៧​ឆ្នាំ ។ សព​សម្ដេច​វិបុល​បញ្ញា សុខ អាន ត្រូវបាន​ដឹក​តាម​យន្តហោះ​ពី​ប្រទេស​សឹង្ហ​បុរី មកដល់​កម្ពុជា កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៧ ដើម្បី​ធ្វើ​តាម​ប្រពៃណី ។​

​ជាមួយគ្នានេះ ទីស្តីការគណៈរដ្ឋមន្ត្រី កាលបី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៧ ក៏​បាន​ធ្វើ​លិខិត​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្នើសុំ​បុរេប្រទាន​ថវិកា​ចំនួន ៣.០០០.០០០.០០០​រៀល (​បី​ប៊ី​លាន​រៀល​គត់​)​។ ដោយយោង​តាម​ប្រសាសន៍​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៧ ។

​លោក​ប៊ុន អ៊ុយ រដ្ឋមន្ត្រី​ស្តីទី នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​បញ្ជាក់​នៅក្នុង​លិខិត​ជម្រាប​ជូន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថា ទីស្តីការគណៈរដ្ឋមន្ត្រី​មាន​ភារកិច្ច​ស្នើសុំ​បុរេប្រទាន​ថវិកា​ចំនួន ៣.០០០.០០០.០០០​រៀល សម្រាប់​ចំណាយ​រៀបចំ​ពិធី​បុណ្យ​សព​សម្ដេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី ដោយ​ចំណាយ​ថវិកា​ជំពូក ៦២ (៦២០២៨) ។​

​សម្តេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ដល់​គោរមងារ​ជា «​សម្ដេច​វិបុល​បញ្ញា សុខ អាន​» កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៧ ។​

​បើ​តាម​ព្រះរាជក្រឹត្យ សម្តេច​វិបុល​បញ្ញា សុខ អាន បាន​ចូល​បម្រើ​ជាតិ​មាតុភូមិ​កម្ពុជា តាមរយៈ​រដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។  សម្តេច​វិបុល​បញ្ញា សុខ អាន បាន​ចូលរួម​ដឹកនាំ​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​១៩៩៣​មកម្ល៉េះ ដោយ​បាន​នាំមក​នូវ​សន្តិភាព​ជាតិ ឯកភាព​ជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ការពារ​នូវ​ឯករាជ្យ​ជាតិ និង​បូរណភាព​ទឹកដី ។​

​ជីវប្រវត្តិ​របស់​សម្ដេច​វិបុល​បញ្ញា សុខ អាន​

​សម្ដេច​វិបុល​បញ្ញា សុខ អាន សព្វថ្ងៃ​ជា​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្ដេច​កើត​នៅ​ថ្ងៃ​ទី ១៦ ខែ​មេសា ឆ្នាំ ១៩៥០ សម្ដេច​កើត​នៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គីរីវង់ ខេត្ដ​តាកែវ ។ សម្ដេច​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោកជំទាវ អា​យ អា​ន្នី សុខ អាន មាន​កូនស្រី​មួយ​នាក់ និង​កូនប្រុស​បួន​នាក់​។​ទី​១.​សុខ សុ​ម៉ា​(​ស្រី​) ២.​សុខ ពុទ្ធី​វុ​ធ (​ប្រុស​) ៣. សុខ សូ​កាន (​ប្រុស​) ៤. សុខ សូកេន (​ប្រុស​) ៥.​សុខ សង់​វ៉ា (​ប្រុស​) ។​
​ទាក់ទង​នឹង​បទពិសោធន៍​របស់​សម្ដេច​វិបុល​បញ្ញា សុខ អាន​
២០០៤-​បច្ចុប្បន្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី​
១៩៩៣-​បច្ចុប្បន្ន សមាជិក​រដ្ឋសភា​មណ្ឌល​ខេត្ដ​តាកែវ​
១៩៩៨-២០០៤ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី​
១៩៩២-១៩៩៨ សហរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី​
១៩៩១ អគ្គលេខាធិការ ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់ តំណាង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ខុទ្ទកាល័យ​កណ្ដាល​នៃ​គណៈកម្មាធិកា​រ​មជ្ឈឹមបក្ស គណៈបក្ស​ប្រជាជន អនុរដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​
១៩៨៨ អនុរដ្ឋមន្ដ្រី​ក្រសួងការបរទេស​
១៩៨៥ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង ពេញ​សមត្ថភាព​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា​
១៩៨៣ អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​សន្ដិភាព​ជាតិ​កម្ពុជា​
១៩៨១ អគ្គលេខាធិការ នៃ​ក្រសួង​ការបរទេស ប្រធាន​ខុទ្ទកាល័យ​ផ្ទាល់​របស់​សម្ដេច ហ៊ុន សែន ក្រសួងការបរទេស ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ