Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងកានគរបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំពង្រឹងការងារដល់កងកម្លាំងនគរបាល នៃអធិការរដ្ឋាននគរបាលស្រុកកែសីមា

មណ្ឌលគិរី ៖ នៅព្រឹក ថ្ងៃសុក្រ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៥៦ ត្រូវនឹង ថ្ងៃទី០៥ ខែសីហា​ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអញ្ជើញបើកកិច្ចប្រជុំពង្រឹងការងារដល់កងកម្លាំង នៃ អធិការដ្ឋាននគរបាលស្រុកកែវសីមា ។

កិច្ចប្រជុំមានកាអញ្ជើញចូលរួមលោក ស្នងការរងនគរបាលខេត្ត លោកអធិការ លោកអធិការរង នាយ នាយរងផ្នែកជំនាញ លោកនាយ នាយរងផ្នែកជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលជាច្រើនរូបទៀតដែលបានចូលរួមក្នុងពិធីកិច្ចប្រជុំនេះផងដែរ។​

ស្ថិតក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ​ស្នងការនគរបាលខេត្ត ក៏បានផ្ដាំផ្ញើនិងដាស់តឿនដល់មន្ត្រី ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវយកចិត្តទុកដាក់ លើការបង្ការនិងបង្ក្រាបរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសង អំពើ ចោរលួច និង ត្រូវ ជំរុញ ការផ្សព្វផ្សាយ ច្បាប់ និង រឹតបន្តឹង ការអនុវត្ត ច្បាប់ ចរាចរណ៍ ផ្លូវគោក ឲ្យមាន ប្រសិទ្ធភាពខ្ពស់ គ្រប់ប្រភេទឲ្យបានព្រោះវាជាបញ្ហាប្រឈមដល់មូលដ្ឋាននិងសង្គមជាតិរបស់យើង។​

ឯកឧត្តម ឧត្តមសេនីយ៍ទោស្នងការលោកបានមានប្រសាសន៍បន្តរទៀតថាមន្ត្រី ជំនាញនគរបាលអត្តសញ្ញាណប័ណ្ណទាំងអស់ ត្រូវខិតខំធ្វើអត្តសញ្ញាណប័ណជូនពលរដ្ឋ ហើយសិក្សាស្រាវជ្រាវបន្ថែមពីលើការសិក្សារៀនសូត្រកន្លងមកត្រូវយកចំណេះដឹងនិងជំនាញទាំងអស់ដើម្បីយកមកបំរើនៅតាមអង្គភាពរបស់ខ្លួនឲ្យបានត្រឹមត្រូវនឹងល្អប្រសើជាពិសេស ជំនាញបង្ក្រាបនៅបទព្រហ្មទណ្ឌ បង្ក្រាបក្មេងទំនើងមានអាវុធ លោកបង្ហាញពីវិធីបង្ក្រាបប្រឈមនិងសុវត្ថិភាពវិធីសាស្ត្រនៃការការពារខ្លួនយើងពីជនសង្ស័យ។​

ថែទាំសុខភាពដើម្បីការពារពីការឆ្លងរាលដានៃជំងឺCovid ១៩(កូវីដ១៩) ជាចុងបញ្ចប់លោកស្នងការក៏បានថ្លែងអំណរគុណដល់មន្ត្រីដែលបានខិតខំប្រឹងប្រែងលើការបំពេញការងារប្រចាំថ្ងៃបានល្អកន្លងមក ។

ខណៈពេលនោះដែរ ឯកឧត្តមស្នងការក៏បានជូនពរដល់មន្ត្រីនគរបាលអោយជួបតែ ពុទ្ធពរទាំង ៤ប្រការគឺអាយុ វណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាត ឡើយ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី