Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ឧកញ៉ា គង់ ក្រឹ​ង និង លោកជំទាវ សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ភូមិ​សំបួ​

ខេត្ត​ក្រចេះ​÷  លោក ឧកញ៉ា គង់ ក្រឹ​ង និង លោកជំទាវ ម៉ាន សា​រ៉ស់ ចុះសួរសុខទុក្ខ​និង​សំណេះសំណាល​ជាមួយ​លោក​ ​តា​លោកយាយ​កុមា​រ៉ា​កុមារី​នៅ​ភូមិ​សំបួ ឃុំ ស្វាយ​ជ្រះ ស្រុក ស្នួល ខេត្ត ក្រចេះ​ប្រ​ម៉ាន​ជា​ ១៥០ នាក់​ដោយ​មាន​ការចូល​រួម​ពី​លោក សេន ម៉ា​ហៀ​ត គណៈ​អ៊ី​មាំ​ស្រុក​,​ហា​កឹម​,​តួ​ន និង​ក្រុមប្រឹក្សា​ភូមិ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត ក្រចេះ ព្រមទាំង​ពាំនាំ​នូវ​សំភារៈ​មួយចំនួន​ដូច ជា មេក្រូ​,​អាគុយ​,​អាំភ្លី​,​ក្បាល FM​មួយឈុត មាន​ម៉ៃក្រូ​ហ្វូន​២,​ផ្ទាំងសិលា​ប្រើ​ពន្លឺ​ព្រះ​អាទិ​ត​១​ឈុត ជួយ​ដល់​ក្រុម​កីឡាបាល់ទាត់ ៤០០០០០៛ និង​អ្នក​ដែល​មាន​វត្តមាន​ក្នុង​ពិធី​ចំនួន​១៥០ ​នាក់​ក្នុង​មួយ​នាក់ៗ ទទួលបាន​ថវិកា ១០០០០៛ សរុប​ចំណាយ​ថវិការ​អស់ ១៥០០$ នៅ​ព្រឹក​ថ្ងៃទី​១២​ខែ មិនា ឆ្នាំ​២០១៧ ។​

លោក ឧកញ៉ា គង់ ក្រឹ​ង បាន​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ទាំង​ទឹកមុខ​ញ​ញឹ​ម​រំភើប​សប្បាយរីករាយ​ដែល​បាន​ចុះ​មក​ដល់​ចុងកាត់មាត់ញក​នៅ​ភូមិ​ឃុំ​ខាងលើ​ដោយមាន ការស្នើ​សំពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ហើយ​លោក ឧកញ៉ា​ក៏​បាន​រៀបរាប់​ពី​សមិទ្ឋិផល ដែល​ជួយ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ដូចជា ផ្លូវថ្នល់ សាលារៀន ព្រះវិហ៊ារ​វត្ត​អារាម​និង​ប្រជាពលរដ្ឋ​ទីទាល់​ក្រគ្មា​ន​ទីពឹង​ក៏ដូចជា​សង្គមជាតិ​ទាំងមូល​ផង​ដែរ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​និង​រាជរដ្ឋាភិបាល​កាន់តែ​រីកចំរើន​ក្រោម​ការដឹកនាំ​ដោយ​គតិបណ្ឌិត​របស់​ស​ម្តេច​អគ្គ​​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ដោយសារ​ភាព​សណ្តោស​ប្រោសប្រណី​មាន​ក្តីមេត្តា​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការ​លំ​ ​បាក​និង​បាន​កសាង​នូវ​សមិទ្ឋិផល​ជាច្រើនទៀត​ទើប​ព្រះបាទ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​បាន ប្រោស​ប្រទាន​នូវ​គ្រឿង​ឥស្សរិយយស​ថ្នាក់​មហា​សេរី​វឌ្ឍន៍​និង​បរម​ងារ​ជា ឧ កញ៉ា​ក្នុង​ការជួយ​សង្គមជាតិ​។​

​លោក​ឧកញ៉ា និង​លោកជំទាវ​ត្រូវបាន​ប្រជាពលរដ្ឋ​គោរព​ស្រលាញ់​គ្រប់ៗ​គ្នា មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទៀតសោត ប្រជាពលរដ្ឋ​ភាគច្រើន​បានដាក់​ងារ​ថា ឧកញ៉ា ចិត្តបុណ្យ​ឫ ឧកញ៉ា​ចិត្តធម៌​។​

​លោក ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស់ តែងតែ​មាន​ចិត្តសប្បុរស​ធម៌ ចូល ចិត្ត​ធ្វើ​បុណ្យ​ដាក់​ទាន​ដោយ​មិន​ប្រកាន់​ពូជសាសន៍​ព៌ណ​សម​ប្បុ​រឡើយ​ដូច្នេះ​សូម​អល់​ឡោះ​ជា​ម្ចាស់តាម​ថែរក្សា​លោក ឧកញ៉ា​និង​លោកជំទាវ​ព្រមទាំង​ក្រុមគ្រួសារ​រកស៊ី​ទទួលទាន​មាន​ ​បាន​អាយុ​យឺនយូរ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រក្រី​គ្មាន​ទីពឹង​បន្តទៅទៀត ៕
​ដោយ ហ៊ីម ម៉ាត់​

oknha-kung-kroeng-2

 oknha-kung-kroeng-3 oknha-kung-kroeng-4

Filed in: ខេត្តក្រចេះ, ព័ត៌មានជាតិ, ព័ត៌មានថ្មី