មណ្ឌលគិរី ៖ នារសៀល ថ្ងៃអង្គារ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ.២៥៦៦ ត្រូវនឹង ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដីរដ្ឋក្នុងអាណត្តិដែលបានចុះបញ្ជីរសារពេីភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ត្រូវចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (កម្មសិទ្ធិលេីដីរដ្ឋ) នៅតាមបណ្តាអង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្ត។
ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត។ ដោយមានការអញ្ជើញចូលរួមពីលោកស្នងការរង ការិ.ជំនាញពាក់ព័ន្ធ លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ពីរ លោកអធិការ អធិការរងក្រុង/ស្រុកទាំង៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ/សង្កាត់ និង ប៉ុស្តិ៍ការពារព្រំដែនទាំង១៤ សរុបចំនួន ៦៥នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស្នងការនគរបាលខេត្តក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគថ្នាំពេទ្យ ដើម្បីចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគោកទាំង២ពីរ លោកអធិការ អធិការរងក្រុង/ស្រុកទាំង៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ/សង្កាត់ និង ប៉ុស្តិ៍ការពារព្រំដែនទាំង១៤ អំណោយរួមមានដូចខាងក្រោម៖
– អង្ករ ទម្ងន់៥០គីឡូ ក្រាមចំនួន១៤ បេ,
– មី ម៉ាម៉ា ចំនួន៨០កេះ,
– ត្រីខ ចំនួន០៤កេះធំ,
– អាល់ កុល ស្មើនិង៣០លីត្រ ចំនួន០៦កាន,
– ផ្តល់មុងដល់អធិការ ក្រុងចំនួន ១០០ មុង,
– ដល់អថិការ ស្រុកកោះញែកចំនួន ១០០ មុង,
-ដល់អធិការ ស្រុកពេជ្រាដាចំនួន ១០០ មុង,
-ដល់អធិការ ស្រុកកែវសីមាចំនួន ១០០ មុង,
-ដល់អធិការ ស្រុកអូររាំងចំនួន ១០០ មុង,
+ ផ្ដល់ថ្នាំពេទ្យដល់បញ្ជាការវរៈសេនាតូចការពារព្រំដែនគោកលេខ ៦២១ ចំនួន ២៩មុខ និងមុងចំនួន ២០០ មុង។
+ ផ្ដល់ថ្នាំពេទ្យដល់បញ្ជាការវរៈសេនាតូចការពារព្រំដែនគោកលេខ ៣០៣ ចំនួន ២៩មុខ
និងមុងចំនួន ២០០ មុងដូចគ្នា។
+ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ២១ ប៉ុស្តិ៍ក្នុង១ប៉ុស្តិ៍ទទួលបាន ៥០មុង សរុប ២១ប៉ុស្តិ៍ស្មើនិង ១០៥០ មុង។
+ចំនែកឯប៉ុស្តិ៍នគរបាលការពារព្រំដែន ចំនួន១៤ប៉ុស្តិ៍ ក្នុង១ប៉ុស្តិ៍ ទទួលបានមុង ៥០ ស្មើនិង ៧០០ មុង សរុបទាំងអស់មានចំនួន=២៦៥០ មុង ដែលទទួលបានដោយផ្ទាល់ដៃពី លោក ស្នងការដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់និងយល់ពីសុខទុករបស់កងកម្លាំងនគរបាលទាំងអស់។
ជាចុងក្រោយឯកឧត្តម ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តក៏បានផ្ដាំផ្ញើដល់មន្ត្រីនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់លើការថែទាំសុខភាពជាចម្បងលោកបានថ្លែងអំណរគុណដល់មន្ត្រីដែលបានខិតខំប្រែងលើការបំពេញការងារបានល្អកន្លងមកខណៈពេលនោះដែរលោក ស្នងការក៏បានជូនពរដល់មន្ត្រីនគរបាលអោយជួបតែ ពុទ្ធពរទាំង ៤ប្រការគឺ
អាយុ វណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាត ឡើយ៕