Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាល វិសាមញ្ញ របស់ គណបក្សប្រជាជនកម្ពុជា ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ នៅមូលដ្ឋាន គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស!

នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន ស៊្រាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ដោយមានការចូលរួមពីលោក អ៊ុយ សុន អនុប្រធានក្រុមការងារ និងលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាល វិសាមញ្ញ របស់ គណបក្សប្រជាជនកម្ពុជា ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ជូនដល់លោក លោកស្រីក្នុងជួរគណៈកម្មាធិការ គណបក្សសង្កាត់ គណៈសាខាបក្សក្នុងសង្កាត់ព្រែកកំពឹសទាំងអស់ ព្រមទាំងសកម្មជន យុវជន គណបក្ស ជាច្រើនរូបផងដែរ។

អង្គពិធីបានប្រព្រឹត្តដំណើរការទៅយ៉ាងរលូនតាមកម្មវិធីដែលបានគ្រោងទុក ក្រោមបរិយាកាសយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់។ សមាជិក សមាជិកា ដែលបានចូលរួមទាំងអស់ បានយល់ជ្រួតជ្រាប និងសម្តែងការអបអរសាទរ គាំទ្រពេញទំហឹង ចំពោះការសម្រេច ដែលមាននៅក្នុង ខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាល វិសាមញ្ញ របស់ គណបក្សប្រជាជនកម្ពុជា ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ គ្រប់ៗគ្នា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ