Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យ ដើម្បីចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ ក្នុងភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃសុក្រ ១កេីត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យ ដើម្បីចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធ ក្នុងភូមិ ហាងខូសួន សង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋជាច្រើននាក់។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងនូវការកោតសរសើរដល់មន្រ្តីជំនាញ និងថ្នាក់ដឹកនាំ នៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត​ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ នាពេលកន្លងមក។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អភិបាលខេត្ត បានបញ្ជាក់ផងដែរថា÷ ការចូលរួមក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យ ដើម្បីចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ របស់ប្រជាពលរដ្ឋ នាពេលនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការដឹងនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តន៍ទៅលើវិស័យដីធ្លី និងបញ្ចៀសការកើតមាននូវវិវាទដីធ្លីជាដើម ។

ឯកឧត្តម ស្វាយ សំអ៊ាង បានជំរុញដល់ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ឲ្យបន្តខិតខំចុះបញ្ជីក្បាលដី លក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋតាមបណ្តាក្រុង/ ស្រុក ឃុំ/សង្តាត់ នានា ក្នុងខេត្តស្ទឹងត្រែង និងជំរុញដល់អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ត្រូវធ្វើយ៉ាងឲ្យមានកិច្ចងាយស្រួលដល់ដំណើរការ កិច្ចការចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធត្រូវប្រតិបត្តិដោយកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន និងជាមួយប្រជាពលរដ្ឋ។ ហើយប្រជាពលរដ្ឋដែលមានដីស្រែ ដីចំការ ដីលំនៅដ្ឋាន និងផ្ទៃដីសាងសង់ទាំងអស់ ដែលមានក្បាលដីស្ថិតក្នុងតំបន់វិច្ឆ័យចុះបញ្ជីដីជាលក្ខណះជាប្រព័ន្ធ ត្រូវចូលរួមសហការជាមួយមន្រ្តីជំនាញសូរិយោដីនៃក្រុមការងារដីធ្លីនៅក្បាលដីរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឲ្យបន្តការយកចិត្តទុកដាក់ បង្ការនឹងការពារ ពីជំងឺកូវីដ-១៩ នឹង ជំរុញឲ្យប្រជាពលរដ្ឋ ទៅទទួលការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ដូស និងគ្រប់គ្នា៕

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី