Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

​ថៅកែ​កា​ស៊ី​ណូវី​ម៉ាណ​ឥឡូវ​កំពុង​កាក់កប​ដោយសារ​មាន​ភ្ញៀវ​ខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​

កំពត​៖ បច្ចុប្បន្ន​កា​សី​ុ​ណូវី​ម៉ាណ​(VIMARN)​ដែល​ស្ថិត​ក្នុង​ច្រកទ្វារ​អន្តរជាតិ ព្រែក​ចាក នៃ​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត នោះ​គេ​សង្កេតឃើញ​មាន​ភ្ញៀវ​ចូល​លេង​ល្បែង​យ៉ាង​ពពាក់ពពូន​លើ​២៤​ម៉ោង ដែល​បាន​ធ្វើឱ្យ​អ្នកគ្រប់គ្រង​ពិសេស​ថៅកែ​កា​សី​ុ​ណូ​មួយ​នេះ​ញញឹម​បិទមាត់​មិន​ជិត​ទេ​។​

​បើ​តាម​ការ​បង្ហើប​ឱ្យដឹង​ពី​បុគ្គលិក​ក្នុងកា​សី​ុ​ណូ​ខាងលើ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លួច​ទំលាយ​ថា ចាប់តាំងពី​ថៅកែ​ថ្មី​មក​ជួល​កា​សី​ុ​ណូ​យីហោ ដឺ​វី​ម៉ាណ​នេះ​មក​ហាក់​មាន​យីអ៊ុន​ខ្ពស់កប់ពពក ព្រោះ​ការជួល​កា​សី​ុ​ណូ​ដែល​មាន​បង្កប់​សង្វៀន​ជល់​មាន់​ដ៏​មាន​ទ្រង់ទ្រាយ​ធំ​មហិមា​បែបនេះ គឺ​សំបូរ​ភ្ញៀវ​ចូល​មក​លេង​ភ្នាល់​ទាំងយប់​ទាំង​ថ្ងៃ ហើយ​ក្រុម​អ្នកញៀន​ល្បែង​ទាំងនោះ​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ ដែល​បាន​ធ្វើដំណើរ​មកពី​បណ្តា​ស្រុក​នានា​នៃ​ខេត្ត​កំពត​និង​មួយចំនួន​ទៀត​មកពី​បណ្តា​ខេត្ត​មួយចំនួន​ផង​ដែរ ដោយ​បាន​ធ្វើដំណើរ​តាម​មធ្យោបាយ​ម៉ូតូ​ឬ​រថយន្ត​គ្រប់​ប្រភេទ​។​ប្រភព​ដែល​អាច​ជឿរ​ទាំងស្រុង​បានឱ្យដឹង​ទៀត​ថា ក្នុងចំណោម​ការ​សី​ុ​ណូ​ទាំង​អម្បាល​មាន​ក្នុង​តំបន់​ទល់ដែន​នេះ​គឺ​ពុំ​អាច​ប្រៀបធៀប​ជាមួយ​កា​សី​ុ​ណូវី​ម៉ាណ​នេះ​ឡើយ ព្រោះ បន​ល្បែង​មួយ​នេះ​មាន​លក្ខណៈ​ដ៏​ល្អប្រសើរ​ដោយសារតែ​បរិវេណ​ខាងក្នុង​មាន​បង្កើត​បៀ​រកា​ឌិន​អាច​បង្ក​បរិយាកាស​សប្បាយ​គ្រប់ពេលវេលា ដល់​ភ្ញៀវ​ណា​ដែល​មាន​ជ័យលាភី​នឹង​ល្បែង​សីុស​ង​។​ក្រៅពី​នោះ​ក្នុង​បរិវេណ​កា​សី​ុ​ណូក៏​មាន​បង្កើត​បន​ល្បែង​គ្រប់​ប្រភេទ​ទៀត​ស្ថិត​ក្នុង​សង្វៀន​បញ្ជល់មាន ដូចជា​តា​យ សី​ុ​វ អាប៉ោង​៘ ទើប​ធ្វើឱ្យ​ក្រុម​អ្នក​ញៀន​ល្បែង​នាំគ្នា​សំរុកចូល​លេង​ក្នុងកា​សី​ុ​ណូវី​ម៉ាណ យ៉ាង​ភ្លូកទឹកភ្លូកដី​បែបនេះ ហើយ​ភាគច្រើន​សុទ្ធតែ​ភ្ញៀវ​ខ្មែរ​តែ​ម្តង​។​ប្រភព​ដដែល​បាន​បង្ហើប​ទៀតថា គេ​សម្គាល់​ឃើញ​រាប់​ឆ្នាំ​ហើយ​ដែល​កា​សី​ុ​ណូ​មួយ​នេះ​ស្វាគមន៍​ជនជា​តិ​ខ្មែរ​ឱ្យ​ចូល​ប្រព្រិត្តល្បែង​សីុស​ង ប៉ុន្តែ​ពុំ​ដែល​ឃើញ​អ្នក​ណា​ឈ្នះ​ម្នាក់​ទេ គឺ​ចាញ់​រហូត​។​

​ទាក់ទង​នឹង​ភ្ញៀវ​ចូល​លេង​ល្បែង​ក្នុងកា​សី​ុ​ណូ​វី​មាណនេះ មហាជន​បាន​នាំគ្នា​រិះគន់​ទៅ​លើ​អាជ្ញាធរ ពិសេស​ស្ថាប័ន​ពាក់ព័ន្ធ ហាក់​ពុំ​មាន​ចាត់​វិធានការ​ណាមួយ​ដើម្បី​ព្រមាន​ដល់​អ្នក​គ្រប់គ្រង​កាស៊ីណូ​ដែល​កំពុង​អនុវត្តន៍​ផ្ទុយ​ពី​លក្ខខណ្ឌ​និង​ច្បាប់​អនុ​ញ​ញាត​ការសាងសង់​សំរាប់ធ្វើ​អាជីវកម្ម ដោយ​បាន​កំណត់​ឱ្យ​ម្ចាស់​កាស៊ីណូ​ធ្វើ​អាជីវកម្ម​ប៉ុន្តែ​មិន​តម្រូវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ជាដាច់ខាត តែ​បើ​ក្រលេក​មើល​ក្នុងកា​សី​ុ​ណូវី​ម៉ាណ​វិញ បែរជា​មាន​ខ្មែរ​ចូល​ចាក់​ភ្នាល់​ល្បែង​ដ៏​ពេញបន្ទុក​ទៅវិញ តើ​គិត​យ៉ាង​ណា​ទៅ​?​ម្យ៉ាងវិញទៀត​ក្នុងការ​ស៊ីណូ​វីម៉ា​ណ​ក្រៅពី​សំបូរ​មនុស្ស​ចូល​ប្រព្រិត្តល្បែង ក៏​ជា​ទីតាំង​មួយ​សំរាប់​ផ្តល់​ការសប្បាយ​ផឹកស៊ី ស្រី​ញី​ធ​អូន​បង​ក្នុង​បៀ​រកា​ឌិន ដោយ​អាច​សង្ស័យ​មាន​ការប្រព្រិត្ត​បទល្មើ​ស​គ្រឿងញៀន​ផង​ក៏​មិនដឹង​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខ្មែរ​ចូល​លេង​ល្បែង​សីុស​ង​ក្នុង​កាសីុ​ណូ វី​ម៉ាណ​ខាងលើ នៅ​រសៀល​ថ្ងៃ​ទី​០៦​ខែ​មីនា ឆ្នាំ​២០១៧​អ្នកយក​ព័ត៌មាន​ពុំ​អាច​សុំ​ការពន្យល់​ណាមួយ​ពី​អ្នកគ្រប់គ្រង​កាស៊ីណូ​វី​ម៉ាណ​បានទេ ដោយសារ​គ្មាន​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​។​ដោយឡែក​ក្នុង​រសៀល​ថ្ងៃ​ដដែល​អ្នកយកព័ត៌ក៏មិន​អា​ច​សុំ​ការបំភ្លឺ​ពី​លោក ណុប សារឹម ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ផ្នែក​អន្តោ​ប្រវេស៍ បានទេ ព្រោះ​លោក​ជាប់​ប្រជុំ ៕]

IMG20170312ch1-5 IMG20170312ch1-4

Filed in: ខេត្តកំពត, ព័ត៌មានជាតិ, ព័ត៌មានថ្មី