Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ខួប​គម្រប់ ៤៤ ឆ្នាំ ដែល​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ចូល​បម្រើ​កងទ័ព រហូត​ទទួលបាន​តំណែង​ជា​មេបញ្ជាការ​កងទ័ព​កំពូល​ម្នាក់​នាពេល​បច្ចុប្បន្ន នៅក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​

​សម្រាប់​ការ​កាន់តំណែង​ជា​អគ្គ​មេបញ្ជាការរង​កង​យោធពល​ខេ​ម​ភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ដឹកនាំ​ស្ថាប័ន​កងកម្លាំង​មួយ​នេះ​មាន​ការរីកចម្រើន​យ៉ាងខ្លាំង និង​បាន​ក្លាយជា​សេនាធិការ ដ៏​រឹងមាំ​មួយ​របស់​ក្រសួង​ការពារជាតិ និង​រាជរដ្ឋាភិបាល​លើ​កិច្ច​ការងារ​រក្សា​សន្តិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ជា​ពិសេស​បាន​ចូលរួម​ទប់ស្កាត់ និង​ការបង្ក្រាប​ចលនា​ខុសច្បាប់​ផ្សេងៗ​ដែល​ប៉ុនប៉ង​បំផ្លាញ​សេចក្តីសុខ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។

​ក្រៅពី​នេះ​កម្លាំង​អាវុធហត្ថ ក្រោម​ការដឹកនាំ​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏បាន​ចូលរួម​ការងារ​បង្ក្រាប​បទល្មើស​ជា​ច្រើន​នៅក្នុង​សង្គម និង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​គ្រប់​រូបភាព​ដែល​កើតមានឡើង​។ សម្រាប់​កងកម្លាំង​អាវុធហត្ថ​ទាំងអស់ នាយ​ឧត្តមសេនីយ៍ សៅ សុខា មាន​ទិស​ស្លោក​ជា​ត្រីវិស័យ​បង្ហាញ​ផ្លូវ​សម្រាប់​របៀប​ធ្វើការ​រួម​មាន​៖
*​ទី​១៖ ចំពោះ​ប្រទេសជាតិ​ត្រូវតែ​ការពារ​
*​ទី​២៖ ចំពោះ​ប្រជា​ត្រូវតែ​បម្រើ​
*​ទី​៣៖ ចំពោះ​ច្បាប់​ត្រូវតែ​គោរព​
*​ទី​៤៖ ចំពោះ​បទល្មើស​ត្រូវតែ​បង្ក្រាប​។​

​ក្នុងឱកាស​គម្រប់​ខួប​៤៤​ឆ្នាំ នៃ​ការ​ចូល​បម្រើ​កងទ័ពរ​បស់​យុវជន​កំព្រា សៅ សុខា (២១ កក្កដា ១៩៧៨-២១ កក្កដា ២០២២) កូនចៅ​ជា​យោធិន នៃ​កងរាជអាវុធហត្ថ​គ្រប់​ថ្នាក់ បាន​កោតសរសើរ​នូវ​វីរភាព​អង់អាច​ក្លាហាន ឆន្ទៈ​មោះមុត សេចក្តី​ស្មោះត្រង់ ការទទួលខុសត្រូវ​ខ្ពស់ និង​ភាព​ដឹកនាំ​ដ៏​ឈ្លាសវៃ មាន​គុណធម៌ ក្រមសីលធម៌ វិជ្ជាជីវៈ កសាង​កងរាជអាវុធហត្ថ​រីកចម្រើន​គ្រប់ផ្នែក គ្រប់​វិស័យ ចាប់ពី​ការហូប ការ​ស្លៀកពាក់ ស្នាក់នៅ កន្លែងធ្វើការ អប់រំ​បណ្ដុះបណ្ដាល​ធនធានមនុស្ស បំពាក់​មធ្យោបាយ យុទ្ធោបករណ៍ និង​ការងារ​ទំនាក់ទំនង ជួយ​សង្គម ។​ល​។​

​ក្រោយពី​ទទួលបាន​សារ​របស់​កូនចៅ​ក្រោម​ឱវាទ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​នានា នាយ​ឧត្តមសេនីយ៍ បាន​ឆ្លើយតប​ដូចខាងក្រោម​៖
​ជាបឋម​ខ្ញុំ​ថ្លែង​នូវ​ពាក្យ​ថា «​អរគុណ​» នូវ​ការលើកទឹកចិត្ត​ខ្ញុំ ខ្ញុំ​រីករាយ​ទទួល​ដោយ​ស្មោះស​បំផុត​។ ប៉ុន្តែ​ខ្ញុំ​ម្នាក់ឯង​មិន​អាច​កសាង​កេរ្តិ៍ឈ្មោះ កិត្តិយស តម្លៃ​សម្រាប់​កងរាជអាវុធហត្ថ និង​កិច្ចការ​ធំ​តូច​ជាច្រើន​បាន​ឡើយ បើ​គ្មាន​បងប្អូន​ដែល​មាន​មនសិការ ស្រឡាញ់ គាំទ្រ​ចូលរួម​។ ឆ្លៀត​ឱកាស​នេះ​ខ្ញុំ​សូម​ចែករំលែក​ពាក្យពេចន៍​សរសើរ​លើក​ទឹកចិត្ត​ខ្ញុំ ជូន​ទៅ​បងប្អូន​ទាំងអស់​គ្នា​ម្នាក់​បន្តិចៗ​ស្មើៗ​គ្នា ពិសេស​សូម​គ្រប់គ្នា​ព្រមទាំង​ក្រុមគ្រួសារ​ប្រកប​តែ​និង​សុខភាព​ល្អ​កម្លាំង​មាំមួន​ជន្មាយុ​វែង ចម្រុងចម្រើន​ការប្រកប​មុខរប​ប ជោគជ័យ​ការងារ​បម្រើ​រដ្ឋ មាន​សុភមង្គល និង​ជួប​តែ​សំណាង​ល្អ​ជា​និច្ច​។​

​នាយ​ឧត្តមសេនីយ៍ បាន​បន្ដថា យើង​រស់នៅ ធ្វើការ​ជាមួយគ្នា ២៩​ឆ្នាំ​ហើយ ពិសេស ២៣​ឆ្នាំ​ដែល​ខ្ញុំ​ទទួលខុសត្រូវ​ជា​មេបញ្ជាការ ខ្ញុំ​សូម​បងប្អូន​មេត្តា​យោគយល់ និង​អព្យាស្រ័យ នូវ​រាល់​ពាក្យសំដី អាកប្បកិរិយា មាត់​ធំ មាត់​តូច កាយវិការ​ខ្វះ​ការគោរព ឬ​ទង្វើរ​ទាំងឡាយណា​ដែល​ធ្វើអោយ​ប៉ះពាល់​អារម្មណ៍​បងប្អូន​កើត​ជា​ការមិនសប្បាយចិត្ត សូមមេត្តា​អនុគ្រោះ​ឲ្យ​ខ្ញុំ​ផង ក្នុង​ការផ្តល់​គុណ​តម្លៃ នៃ​ការខិតខំ​ជា​តួនាទី មុខតំណែង ឋានន្តរស័ក្កិ ឬ​ការទាក់ទង​ប្រចាំ​ថ្ងៃ​មិនបាន​ស្មើៗ​គ្នា​។

​ខ្ញុំ​គ្មាន​គំនិត​បក្ខពួកនិយម គ្រួសារនិយម អាត្មានិយម តំបន់​និយម​នោះទេ តែ​ដូច​បងប្អូន​ដឹង​ស្រាប់​ហើយ​នំ​មួយ​ដុំ​តូច​តែ​អ្នក​ដែល​ត្រូវ​ទទួល​ទាន​មាន​គ្នាច្រើន ខ្លះ​នៅ​ជិត ខ្លះ​នៅ​ឆ្ងាយ ខ្លះ​បាន ខ្លះ​អត់ ខ្ញុំ​ដឹង​ខ្ញុំ​យល់ តែ​ខ្ញុំ​មិនដឹង​ត្រូវធ្វើ​យ៉ាងម៉េច​មាន តែ​ពាក្យ​អង្វរក​សូមមេត្តា យោគយល់​ឲ្យ​ខ្ញុំ​តែ​ប៉ុណ្ណោះ​។ សូម​អរគុណ សង្ឃឹម ជឿជាក់​លើ បងប្អូន​ទាំងអស់ នឹង​រួម​ទទួល​រែកពន់​កិច្ចការ​តូចធំ​ដែល​មាន​ប្រយោជន៍​ដល់​ប្រជាជន និង​ប្រទេសជាតិ​បន្ត​ដើម្បី​ថែរក្សា​តម្លៃ កិត្តិយស កេរ្ត៍​ឈ្មោះ​កងរាជអាវុធហត្ថត​ទៅមុខទៀត​។​

​ខ្ញុំ​អស់​ឪពុក ម្តាយ បងប្អូន តែ​ខ្ញុំ​មាន​បងប្អូន​ទាំងអស់​គ្នា​រាប់អាន ស្រឡាញ់ គាំទ្រ ចែករំលែក យកអាសា​ខ្ញុំ ខ្ញុំ​ពិតជា​សំណាង​។ សូម​បងប្អូន​គ្រប់រូប​មេត្តា​ទទួល នូវ​ក្តី​គោរព ស្រឡាញ់ ដឹងគុណ​ពី​ខ្ញុំ​ចំពោះ​បងប្អូន​ជានិច្ច​។​

​សូមបញ្ជាក់​ថា ស្ថាប័ន​កងរាជអាវុធហត្ថ​ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​១៩៩៣ ពោល​បន្ទាប់ពី​ការបោះឆ្នោត​លើកដំបូង ដែល​រៀបចំ​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ហៅ​កាត់ «​អ៊ុនតាក់​»​។ តាម​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៤ កក្កដា ១៩៩៣ ការបង្កើត​អគ្គ​សេនាធិការដ្ឋាន​នៃ​កងទ័ព​ជាតិ​កម្ពុជា នៅក្នុង​រចនាសម្ព័ន្ធ​ចាត់តាំង​អគ្គ​សេនាធិការដ្ឋាន ក៏​មាន​កង​អាវុធហត្ថ​ផងដែរ​។​

​បន្ទាប់មក​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​១៩៩៤ រាជរដ្ឋាភិបាល​បាន​ចេញ​នូវ​អនុក្រឹត្យ​លេខ​៧៧ ស្តីពី តួនាទី ភារកិច្ច និង​រចនាសម្ព័ន្ធ​ទូទៅ​កងរាជអាវុធហត្ថ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដែល​រដ្ឋសភា​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០០៧ បាន​ចែង​ច្បាស់​កំណត់​សមត្ថកិច្ច​របស់​កងរាជអាវុធហត្ថ ក្នុង​គម្ពី​ទី​២ មាតិកា​ទី​៤ ជំពូក​ទី​៤​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​លើកឡើង​ថា យោងទៅតាម​ឯកសារ​គតិយុត្ត​ខាងលើ ២៩​ឆ្នាំ​កន្លង​ផុត​ទៅ កងរាជអាវុធហត្ថ បាន​កសាង​ហេដ្ឋារចនាសម្ពន្ធ​ទាំង​រឹងទាំង​ទន់​ផង និង​ប្រតិបត្តិ​នូវ​តួនាទី ភារកិច្ច​ដែល​មានចែង​ក្នុង​លិខិត​បទដ្ឋាន​គតិយុត្ត ក្នុង​ការរួមចំណែក ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ បង្ក្រាប​បទល្មើស ពង្រឹង​ការអនុវត្ត​កសាង​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រទេស​នីតិរដ្ឋ​។​
​តាមរយៈ​ស្នាដៃ និង​សមិទ្ធផល​ទាំងនេះ កងរាជអាវុធហត្ថ ទទួលបាន​នូវ​ការទុកចិត្ត​ពី​រាជរដ្ឋាភិបាល ពី​សាធារណជន និង​បាន​ប្រគល់​បន្ថែម​នូវ​ភារកិច្ច ឲ្យធ្វើ​ការសហការ​ជាមួយ​ក្រ​សួង ស្ថាប័ន​នានា យ៉ាង​មាន​ប្រសិទ្ធភាព​។​

​ដោយឡែក ចន្លោះពេល​២​ឆ្នាំ​កន្លងមកនេះ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ខួប​លើក​ទី​២៨ មិន​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​នោះទេ ទើបតែ​ឆ្នាំនេះ កម្ពុជា​ក្រោម​ការដឹកនាំ​ឈ្លាសវៃ​របស់​រាជរដ្ឋាភិបាល និង​ដោយ​បាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ព្រមទាំង​មាន​ការណែនាំ​ក្រសួង​ជំនាញ គឺ​ក្រសួង​សុខាភិបាល កម្ពុជា​គ្រប់គ្រង​បាន​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ ទើប​ថ្ងៃនេះ​យើង​មកជួបជុំ​គ្នា រំលឹក​ខួប​លើក​ទី​២៩ ឡើងវិញ​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, រាជធានីភ្នំពេញ