Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាជ្ញាធរ​ខេត្ត​កែប​បើក​ការដ្ឋាន ស្ថាបនា​ផ្លូវ​ចំនួន​៤​ខ្សែ​ក្នុងស្រុក​ដំណាក់​ចង្អើរ​

កែប​៖ ផ្លូវ​ចំនួន​បួន​ខ្សែ​មាន​ប្រវែង​១៣៤០០​ម៉ែត្រ​នៃ​ភូមិសាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប ត្រូវបាន​បើក​ការដ្ឋាន​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៧ ក្រោម​ការចូលរួម​ដ៏​សកម្ម​របស់ ឯកឧត្តម កែ​ន សត្ថា អភិបាលខេត្ត​កែប​និង​ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​នឹង​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ទូទាំង​ខេត្ត​ផងដែរ​។​

​ទោះជា​បែបណា ក្នុង​ថ្ងៃ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ដ៏​ថ្មី​សន្លាង​នេះ ប្រជាពលរដ្ឋ​ក្នុង​តំបន់​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ដោយ​ពួកគាត់​បាន​ចូលរួម​ក្នុង​ពិធី​នេះ​យ៉ាងច្រើន​កុះករ ហើយក៏​ជា​ក្តីសង្ឃឹម​ដ៏​មុតមាំ​ថា នៅ​ទីជនបទ​ណា​ក៏​មាន​ផ្លូវ​ធំ​ទូលាយ​ងាយស្រួល​ក្នុងការ​ធ្វើ​ចរាចរណ៍ ពិសេស​ជាង​នេះ​អាច​ផ្តល់​វេលា​ដ៏​សំខាន់​សំរាប់​កូនចៅ​របស់​ពួកគាត់​ទៅ​សាលារៀន​ទាន់​ពេល​ដោយ​ពុំ​មាន​អាក់ខាន​។​

​ចំពោះ​ការស្ថាបនា​ផ្លូវ​ចំនួន​៤​ខ្សែ​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ​នេះដែរ ពិតជា​ផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏​ច្រើន អាច​ធ្វើឱ្យ​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​មាន​សន្ទុះ​ជា​លំដាប់ ដោយ​ពួកគាត់​អាច​រក​ប្រាក់ចំណូល​បាន​យ៉ាង​ងាយស្រួល ពី​ការលក់​ឬ​ដោះដូរ​ផលិតផល​ក្នុងស្រុក ពិសេស​ផល​កសិកម្ម​ដែល​ប្រមូលបាន​ដោយ​មិន​ចាំបាច់​ដឹកជញ្ជូន​យកទៅលក់​ក្នុង​ទីផ្សា​។​

​អាជ្ញាធរ​ខេត្ត​កែប ក្នុង​ព្រឹក​នេះ​ក៏​បាន​លើកឡើង​ផងដែរ​ថា មាន​ផ្លូវ ត្រូវតែ​មាន​ក្តីសង្ឃឹម ព្រោះ​បច្ចុប្បន្ននេះ​មនុស្ស​កាន់តែ​កើនឡើង​ជា​បន្តបន្ទាប់​ហើយ​ជានិច្ចកាល​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ​អ្នកណា​ក៏​ត្រូវការ​ធ្វើ​ដំណើ​រដែរ ដូច្នេះ​ការស្ថាបនា​ផ្លូវ​បាន​ច្រើន​កាលណា​កាន់តែ​ប្រសើរ​។​លោក​បាន​បញ្ជាក់ថា ទីណា​មាន​ផ្លូវ​នឹង​មាន​អត្ថប្រយោជន៍​កាន់តែច្រើន​ថែមទាំង​មាន​សក្តានុពល ព្រោះ​ខេត្ត​យើង​ជា​ខេត្ត​ទេសចរណ៍ តូច​មែន​តែ​មាន​ខ្លឹម​។​

​ទោះបី​យ៉ាងណា​គេ​សង្កេត​ឃើញ អាជ្ញាធរ​ខេត្ត​កែប គ្រប់​លំដាប់ថ្នាក់​មានភាព​មមាញឹក​ក្នុង​កិច្ចការងារ ចាប់តាំងពី​ថ្នាក់លើ​រហូតដល់​ថ្នាក់​មូលដ្ឋាន​ដោយ​មិន​បាន​គិត​ថា​ថ្ងៃ សៅរ៍​ឬ​អាទិត្យ​ឡើយ ហើយ​ការស្ថាបនា​ផ្លូវ​ចំនួន​៤​ខ្សែ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ​នេះ ពិតជា​ធ្វើឱ្យ​ពលរដ្ឋ​ក្ន្ងុ​ង​តំបន់​ខាងលើ​មានការ​រីករាយ​កក់ក្តៅ​ក្នុង​ចិត្ត ដោយ​ពួកគាត់​ទន្ទឹង​រង់ចាំ​ឱកាស​នេះ​យូរ​មក​ហើយៗ​ក៏​ចាត់ទុកជា​អំណោយ​មួយ​ដ៏​ថ្លៃថ្លា​របស់​អាជ្ញាធរ​ខត្ត​កែប ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​តែងតែ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា​នោះ​៕

IMG20170312ch1-7 IMG20170312ch1-2 IMG20170312ch1-1

Filed in: ខេត្តកែប, ព័ត៌មានជាតិ, ព័ត៌មានថ្មី