ខេត្តមណ្ឌលគិរី ៖ នៅព្រឹក ថ្ងៃពុធ១៥កើតខែអាសាឍ ឆ្នាំខាល.ចត្វាស័កពុទ្ធសករាជ.២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នាវេលា ម៉ោង៩.០០នាទីព្រឹក គណ:ប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធី ស្នងការរងទទួលការងារផែនសេនាធិការជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ជាមួយគណៈប្រតិភូកងទ័ពការពារព្រំដែនខេត្តដាក់ណុង(វៀតណាម)ស្តីពីលទ្ធផលកិច្ចសហប្រតិបត្តិការការពារ សន្តិសុខ សណ្តាប់ធ្នាប់តាមព្រំដែននៃប្រទេសទាំង០២ ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ភាគី(កម្ពុជា) លោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធី ស្នងការរងទទួលផែនការងារសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឧត្តមសេនីយ៍ទោ ឡោ សុខាស្នងការនគរបាលខេត្តព្រមព្រមទាំងលោកឧត្តមសេនីយ៍ត្រីឆាយ សុខា អនុប្រធាននាយកដ្ឋានទទួលការងារកិច្ចការព្រំដែនព្រមទាំងអស់ លោកស្នងការរង លោកនាយការិយាល័ជំនាញ លោកមេបញ្ជាការវរៈសេនាតូចលេខ៦២១និងលោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៦២១និងលេខ៣០៣ និង លោកអធិការស្រុកនៅជាប់និងខ្សែបន្ទាត់ព្រំដែនសរុបរួមចំនួន ១៥ នាក់ដែលបានចួលរួម។
ភាគីវៀតណាម ដឹកនាំដោយ លោកវសេនីយ៍ឯក ង៉ូ ហ៊ូងគឿង មេបញ្ជាការរងកងទ័ពការពារព្រំដែនខេត្តខេត្តដាក់ណុង សាធារណ:រដ្ឋសង្គមនិយមវៀតណាម រួមជាមួយនឹងសមាជិកប្រតិភូចំនួន ១៥ រូប។
ក្នុងកិច្ចប្រជុំកិច្ចប្រជុំស្តីពីកិច្ចប្រជុំកិច្ចសហប្រត្តិបត្តិការការពារសន្តិសុខសណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែនរវាងភាគីទាំងពីរលោក ឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធី ស្នងការរងទទួលផែនការងារសេនាធិការបានអានរបាយការណ៍ស្តីពីកិច្ចប្រជុំស្តីកិច្ចការពារសន្តិសុខសណ្តាប់់ ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ(កម្ពុជា)និងសាធារណ:រដ្ឋសង្គមនិយមវៀតណាម។
ទន្ទឹមគ្នានោះផងដែរលោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការព្រំដែននៃអគ្គស្នងការរដ្ឋាននគរបាលជាតិ បានអានរបាយការណ៍បូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការការពារ សន្តិសុខ សណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែនរវាងភាគីទាំង(កម្ពុជា) វៀតណាម ដោយលោកវរៈសេនីយ៍ឯក ង៉ូ ហ៊ូងគឿង មេបញ្ជាការរងកងទ័ពការពារព្រំដែនខេត្តដាក់ណុងសាធារណ:រដ្ឋសង្គមនិយម វៀតណាមនិង លោក ឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធី ស្នងការរងទទួលផែនការងារសេនាធិការបានឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំស្តីពីកិច្ចការពារសន្តិសុខសណ្តាប់នៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំង០២និងបន្តជំរុញនូវកិច្ចសហប្រត្តិការបង្កាទប់ស្កាត់បទល្មើសនានានិងកិច្ចការងារការពារសន្តិសុខសណ្តាប់ធ្នាប់ព្រំដែនរវាងភាគីនៃប្រទេសទាំងពីរ។
មុននិងបញ្ចប់ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់នៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការកិច្ចការងារការពារ សន្តិសុខ ព្រំដែនឆ្នាំ២០២១ និងលើកទិសដៅកិច្ចសហប្រតិបត្តិការបន្តឆ្នាំ២០២២ និងបានជូនកាដូរអនុស្សាវរីយ៍រវាងភាគីទាំងពីរក្នុងភាពស្និទិស្នាលជាទីបំផុតរវាងភាគីនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕